Connect with us

សន្តិសុខសង្គម

ស្នងការខេត្តកំពង់ឆ្នាំង ដង្ហែក្បួនរថយន្តពន្លត់អគ្គិភ័យណែនាំពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅរដូវប្រាំង

បានផុស

នៅ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានដង្ហែរក្បួនរថយន្តពន្លត់អគ្គិភ័យផ្សព្វផ្សាយអប់រំណែនាំប្រជាពរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំង និងបណ្ដាស្រុកនៅក្នុងខេត្តកំពង់ឆ្នាំង សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យនៅក្នុងរដូវប្រាំងនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលការងារនគបាលបង្ការពន្លត់អគ្គិភ័យ បានអោយដឹងថា ដោយមានការអនុញ្ញាតពីឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃនេះមន្ត្រីការិយាល័យនគរបាលបង្ការនិងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿងដង្ហែរជាក្បួននៅក្នុងក្រុងកំពង់ឆ្នាំង ដោយប្រើឧឃោសនស័ព្ទ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ច្បាស់អំពីគ្រោះអគ្គិភ័យដែលកើតឡើងដោយការធ្វេសប្រហែស ដែលធ្លាប់កើតមានកន្លងមកដូចជា ការដាំស្លមិនពន្លត់ភ្លើង មិនបិទហ្គាស ការចាកចេញពីលំនៅដ្ឋានមិនបិទប៉ារ៉ែតភ្លើង ការអុជទានធូប ការឆ្អើរត្រី ការលក់ប្រេងឥន្ធនៈ និងលក់ហ្គាស មិនប្រុងប្រយ័ត្នជាដើម ។

លោកស្នងការរងបានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់នៅពេលមានហេតុការណ៍ គ្រោះអគ្គិភ័យកើតឡើង សូមធ្វើការទំនាក់ទំនងលោកផ្ទាល់ដែលមានលេខទូរសព្ទ០១២ ៩៧៦ ៦៤៣ , ០១០ ៩៧៦ ៦៤៣ ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម