សន្តិសុខសង្គម
មុខសញ្ញាលួចយ៉ាងសកម្ម ទាំងនៅភ្នំពេញ និងតាមបណ្តាខេត្ត ត្រូវធ្វើសន្និសិទបង្ហាញមុខ
ជនសង្ស័យ ៣ នាក់ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើសន្និសិទបង្ហាញមុខជាសាធារណៈពាក់ព័ន្ធអំពើលួច ជាង ២០ ករណី បាត់បង់ម៉ូតូជាង ៤០ គ្រឿង និងរថយន្ត ០២គ្រឿង នៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ត។ ការធ្វើសិទ្ធសារព័ត៌មានបង្ហាញមុខជនសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ និង ៤០ នាទីព្រឹក ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ក្នុងបរិវេណស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់ ទី១. ឈ្មោះ ត្រឹម ធឿន ហៅ ឡេង ថា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៧អឺ ផ្លូវលេខ៤២២ ភូមិចោមចៅ ៣ សង្កាត់ចោមចៅ ២ ខណ្ឌពោធិសែន ជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះ ជាមុខសញ្ញាចាស់ធ្លាប់ត្រូវបានអធិការដ្ឋាន នគរបាលខណ្ឌដង្កោចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ ជាប់ពន្ធនាគាររ ១ រយៈពេល០១ខែ ត្រូវបានដោះលែងវិញ ហើយបន្តធ្វើសកម្មភាពយ៉ាងសកម្មជាងមុន និងច្រើនករណីបន្ថែមទៀត។ ទី២. ឈ្មោះ ធី ហេង ហៅ ប៉ាអាប៉ូយ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលជួលលេខ ៧ អឺ ផ្លូវលេខ ៤២២ ភូមិចោមចៅ ៣ សង្កាត់ចោមចៅ ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងទី៣. ឈ្មោះ ស្លេះ បញ្ញា ហៅកៃ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួររំលឹកផងដែរ កាលពីវេលាម៉ោង ០២ និង ១០ នាទីរសៀល កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ នគរបាលព្រហ្មទណ្ឌព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៣ នាក់ នៅចំណុចផ្ទះលេខ៧អឺ ផ្លូវលេខ ៤២២ ក្រុម ១ ភូមិចោមចៅ ៣ សង្កាត់ចោមចៅ ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស អំពើលួច(លួចម៉ូតូនិងរថយន្ត) ចំនួន ២០ ករណី បាត់បង់ម៉ូតូសរុប ចំនួន ៤៤គ្រឿង រថយន្តចំនួន០២ គ្រឿង ក្នុងនោះមាន នៅរាជធានីភ្នំពេញចំនួន ០៥ ករណី(ម៉ូតូចំនួន ២៥គ្រឿង) នៅខេត្តកំពត ចំនួន ៥ ករណី (ម៉ូតូចំនួន ៦ គ្រឿង រថយន្តចំនួន ០២ គ្រឿង) នៅខេត្តកំពង់ស្ពឺ ចំនួន ០៦ ករណី (ម៉ូតូចំនួន ០៧ គ្រឿង) និងនៅខេត្តតាកែវ ចំនួន ០៤ ករណី (ម៉ូតូចំនួន ០៦ គ្រឿង)។


នគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងនគរបាលបានដកហូតវត្ថុតាងម៉ូតូ បានចំនួន ១៤ គ្រឿង រថយន្តចំនួន ០១ គ្រឿង និងសម្ភារៈសម្រាប់កាច់សោកុងតាក់មួយចំនួនផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំង ០៣ នាក់ ខាងលើនេះ ត្រូវបានបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ លីហេង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ