Connect with us

សន្តិសុខសង្គម

ពលករខ្មែរ សម្រុកចេញមកមុនពេលចូលឆ្នាំ ត្រូវភាគីថៃឃាត់ខ្លួន

បានផុស

នៅ

ពលករខ្មែរមួយចំនួនធំ ដែលធ្វើការនៅក្នុងប្រទេសថៃ កំពុងសម្រុកចេញមកប្រទេសកម្ពុជាជាបណ្តើរៗ ក្នុងគោលបំណងមកលេងក្នុងថ្ងៃចូលឆ្នាំខ្មែរ ដែល​នេះ​ជា​បញ្ហា​មួយ ដូចជា​ខ្លះ​ត្រូវ​តម្រួត​ថៃ​ឃាត់ខ្លួន ឯ​ខ្លះទៀត​បាន​នាំមក​ជាមួយ​នូវ​រោគសញ្ញា​កូ​វីដ ឬ​អូ​មី​ក្រុង​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង ១១ និង ២០ នាទី​ថ្ងៃត្រង់ កម្លាំង​តម្រួតការពារ​ព្រំដែន​ថៃ​លេខ ១២ ដែល​ឈរជើង​ត្រង់ចំណុច​ភូមិ​ណូន​ស៊ូ​ង ឃុំ​ណូន​ម៉ាក​ម៉ុ​ន ស្រុក​គោក​ខ្យូ​ង ខេត្ត​ស្រះកែវ បាន​ឃាត់​រថយន្ត​ចំនួន ២ គ្រឿង បន្ទាប់ពី​មានការ​សង្ស័យ​។ រថយន្ត​ទាំងពីរ​នោះ​ម៉ាក តូ​យូ​តា រី​វ៉ូ ដូចគ្នា ពណ៌ខ្មៅ ១​ គ្រឿង និង​ពណ៌ស ១​ គ្រឿង បើកបរ​ដោយ​ជនជាតិ​ថៃ ប្រុស​ម្នាក់ ស្រី​ម្នាក់ ដោយ​ក្នុង​រថយន្ត​ទាំងពីរ​គ្រឿង​នេះ សមត្ថកិច្ច​ថៃ​បាន​រកឃើញ​ពលករ​ខ្មែរ​សរុប​ចំនួន ៨ នាក់ ក្នុងនោះ​មនុស្ស​ធំ ៤ នាក់ និង​ក្មេង ៤ នាក់ ។

ក្រោយពី​បាន​សាកសួរ​អ្នកបើក​បរបាន​សារភាពថា គេ​បា​នស៊ី​ឈ្នួល​ដឹក​ពលករ​ទាំងអស់នេះ​ ក្នុងតម្លៃ​ខ្ពស់ ដោយ​ទិសដៅ​ចេញពី​ខេត្ត​សមុទ្រ​ប្រា​កាន មកកាន់​ព្រំដែន​កម្ពុជា​។ ដោយឡែក​សម្រាប់​ពលក​រ​ខ្មែរ​បាន​និយាយថា ពួកគេ​ចង់​វិល​ទៅ​ស្រុកកំណើត​ឲ្យ​ទាន់​មុនពេល​ចូលឆ្នាំ ដោយសារតែ​គ្មាន​ច្បាប់​នេះហើយ​ទើប​ពួកគេ​សុខចិត្ត​ចំណាយ​ម៉ៅ​រថយន្ត​មក​តែម្តង​។​

បច្ចុប្បន្ន​ដោយសារតែ​គ្មាន​ច្បាប់​អនុញ្ញាត សមត្ថកិច្ច​បាន​បញ្ជូន​ទាំង​អ្នកបើកបរ ទាំង​ពលករ និង​មធ្យោបាយ​ធ្វើដំណើរ​ទៅកាន់​អធិការដ្ឋាន​តម្រួត​ស្រុក​គោក​ខ្យូ​ង ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

វប្បធម៌ ជំនឿ១០ នាទីutes មុន

មហោស្រពគីហ្សូណាឆ្នាំ២០២៥ នឹងប្រារព្ធពាក់កណ្តាលខែនេះ ដើម្បីផ្លាស់ប្តូរវប្បធម៌ខ្មែរ និងជប៉ុន

ព័ត៌មានជាតិ១៣ នាទីutes មុន

ខេត្តមណ្ឌលគិរី នឹងរៀបចំពិព័រណ៌ផលិតផលខ្មែររយៈពេល៤ថ្ងៃនៅសប្តាហ៍ក្រោយ

ព័ត៌មានជាតិ១៦ នាទីutes មុន

កម្ពុជាប្រាប់ជប៉ុនពីអាទិភាពរបស់រដ្ឋាភិបាលក្នុងការកសាងស្ថាប័នស្អាតស្អំ ដើម្បីធានាការអភិវឌ្ឍ

សេចក្ដីជូនដំណឹង១៦ នាទីutes មុន

ធនាគារ ABA និងក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់ផ្លែតហ្វមទូទាត់អនឡាញសម្រាប់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា 

Sokha Hotels

ព័ត៌មានពេញនិយម