Connect with us

សន្តិសុខសង្គម

ផឹកស្រវឹងទាញពូថៅវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានម្នាក់

បានផុស

នៅ

កម្លាំងនគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍រដ្ឋបាលសួង បានឃាត់ជនសង្ស័យម្នាក់ កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិធ្លក សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ករណីជេរប្រមាថ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរៈសេនីយ៍ឯក ឈន សុធន អធិការដ្ឋាននគរបាលក្រុងសួងបានឲ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ លួង ណារុន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ក្រោយផឹកស្រារួចជេរប្រមាថនិងយកពូថៅវាយម៉ូតូ១គ្រឿងម៉ាក ហុងដាសេ.១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០០៣ ផ្លាកលេខ ១BQ ២៧១៦ បណ្ដាលឲ្យខូចខាតបែកចង្កៀងខាងមុខ កុងទ័រ ស្តុបខាងក្រោយ កាត់តាប៊ូខាងក្រោយ  និងវាយខូចខាតចានបាយចំនួន៣ ឆ្នាំងដាំបាយចំនួន១ កៅអីចំនួន២ របស់ជនរងគ្រោះ ឈ្មោះ អាត សុខរី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ អន្លង់ជ្រៃ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ។

លោកអធិការបានបញ្ជាក់ទៀតថា  ក្រោយពីបានទទួលព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលសួង ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យអង្កេតស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលក្រុងសួង កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម