Connect with us

សន្តិសុខសង្គម

កម្លាំង​នគរបាល​ខេត្តកំពង់ឆ្នាំង​ ចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​នៅទន្លេសាប

បានផុស

នៅ

កម្លាំង​នគរបាល​ នៃស្នងការខេត្តកំពង់ឆ្នាំង​ សហការជាមួយមន្ទីរកសិកម្មខេត្ត​មានកម្លាំងជាង ៦០ នាក់​នៅព្រឹកថ្ងៃទី ២៤ ​ខែមីនា​នេះ​ បានបន្តចេញ​ប្រតិបត្តិការបង្រ្កាបបទល្មើស​នៅក្នុងស្រុកបរិបូណ៌​ ស្រុកកំពង់លែង​ ស្រុក​ជល​គីរី ក្នុងភូមិសាស្ត្របឹង​ទន្លេសាប ​ខេត្តកំពង់ឆ្នាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទល្មើសនេសាទដែលត្រូវបង្ក្រាប មានសម្រាស់ របាំងសាច់អួនវែងៗ និងរបាំងស្បៃ​មុង​ដែល​មាន​ឈ្មួញធំៗ​មួយចំនួននៅពីក្រោយ។

លោក អៀ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការនគរបាលខេត្តកំពង់ឆ្នាំង ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៤ ខែមីនានេះថា ប្រតិបត្តិការបង្ក្រាបបានធ្វើឡើងចាប់តាំងពីថ្ងៃទី ៣០ ខែមករា ដើម​ឆ្នាំនេះ ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ​ដើម្បីឱ្យកម្លាំង​ចុះ​បង្ក្រាបបទល្មើសនេសាទនៅទូទាំងខេត្ត។

លោកថា ពេលអាជ្ញាធរសមត្ថកិច្ចចុះពិនិត្យទៅលើការនេសាទជាលក្ខណៈគ្រួសារ ឃើញឧបករណ៍​នេសាទដែលច្បាប់ ហាមឃាត់គឺសមត្ថកិច្ចត្រូវតែចាប់។

ជំហានទី១ ផ្សព្វផ្សាយឱ្យពួកគាត់ស្ម័គ្រចិត្ត​ប្រគល់​ឧបករឆក់ត្រី មានឆក់ត្រជាក់ឆក់ក្ដៅប្រគល់ឱ្យសមត្ថកិច្ច បូករួមទាំង​អួនធំៗ ដែលខុសច្បាប់​ឱ្យគាត់ស្ម័គ្រចិត្តប្រគល់ឱ្យហើយពេលនោះ គឺទទួលអាជ្ញាធរសមត្ថកិច្ចបានឧបករឆក់ទាំងពីរមុខ ចំនួន ៤៣១ គ្រឿង នៅទូទាំងខេត្ត ខណៈដែលអួនធំៗចំនួន ៩ ស្បៃមុង ហើយណែនាំ​ឱ្យពួកគាត់​ឈប់​ប្រព្រឹត្ត។

លោក អៀ ប៊ុនធឿន បញ្ជាក់ថា ប្រតិបត្តិការចុះហាមឃាត់នៅតែបន្តដោយសមត្ថកិច្ចពិនិត្យឃើញថា ការនេសាទជាលក្ខណៈគ្រួសារមែនប៉ុន្តែពួកគាត់ប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណៈរបាំងស្បៃមុង របាំងសាច់អួនវែងៗ របាំងកាត់ព្រែកជាដើម។ ចំពោះចំណាត់ការ គឺសមត្ថកិច្ចបង្ក្រាបរុះរើ ហើយ​អ្វី​ដែលយកមកបានគឺយក ហើយបើអត់គឺកម្ទេចចោលនៅនឹងកន្លែង។

​សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ​បានចេញ​បញ្ជា​ឱ្យកម្លាំងសមត្ថកិច្ច ចេញប្រតិបត្តិការកម្ចាត់មេឈ្មួញទុច្ចរិត​ប្រព្រឹត្ត​បទល្មើស​នេសាទខុសច្បាប់​បំផ្លាញ​ត្រីក្នុង​បឹង​ទន្លេសាប។

សម្ដេចអះអាងថា បទល្មើសដែលចាប់បានកន្លងមក គឺមានលក្ខណៈទ្រង់ទ្រាយតូច ប៉ុន្តែនៅមានមេក្លោងធំៗ នៅពីក្រោយដែលសមត្ថកិច្ចមិនទាន់បង្ក្រាបបាន។

សម្ដេចតេជោបញ្ជាឱ្យអភិបាលខេត្តនៅជាប់ភូមិសាស្ត្របឹងទន្លេសាប និងមន្ទីរពាក់ព័ន្ធ​សហការ​ជាមួយ​កងម្លាំងនគរបាលចេញប្រតិបត្តិការបង្ក្រាបឱ្យខាងតែបាន បើពុំដូច្នេះទេបឹងទន្លេសាប នឹងបាត់បង់ត្រីអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣៦ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥១ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម