Connect with us

សន្តិសុខសង្គម

កម្លាំងជំនាញស្ទាក់ចាប់រថយន្ដដឹកគ្រឿងក្នុងមាន់បង្កកនាំចូលពីប្រទេសថៃជិត៤០០០គីឡូក្រាម

បានផុស

នៅ

ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបាត់ដំបង ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ដែលលួចដឹកគ្រឿងក្នុងមាន់បង្កក(កោះមាន់)ចំនួន៣៩០០គីឡូក្រាម នាំចូលពីប្រទេសថៃ បម្រុងយកទៅចែកចាយនៅក្រុងបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តការបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង១១និង១៨នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥៧B ភូមិស្ពានកណ្ដាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

កម្លាំងជំនាញបានបញ្ជាក់ថា រថយន្ដដែលលួចដឹកគ្រឿងក្នុងមាន់បង្កកនេះ ម៉ាក Ssangyong istana ពណ៌ស ជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣី ពាក់ស្លាកលេខភ្នំពេញ២K-៦៤៨៧។ តាមការបញ្ជាក់ពីម្ចាស់រថយន្ដបានបំភ្លឺថា គ្រឿងក្នុងមាន់ទាំង៣៩០០គីឡូក្រាមនេះ បាននាំចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង បម្រុងនឹងយកទៅចែកចាយនៅក្រុងបាត់ដំបង។

ក្រោយឆែកឃើញបទល្មើសទាំងនេះ ក្រុមការងារបាននាំយកវត្ថុតាងទាំងនោះទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៤ នាទីutes មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ក្តាមសេះ
ព័ត៌មានជាតិ៣៥ នាទីutes មុន

ស្ថានីយភ្ញាស់ក្តាមសេះ ក្នុងសហគមន៍នេសាទភូមិថ្មី កំពុងដំណើរការភ្ញាស់ក្តាមមេពង ដើម្បីរក្សាស្ថិរភាពក្តាមនៅក្នុងសមុទ្រកែប

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១១ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម