សន្តិសុខសង្គម
លួចចូលផ្ទះ កាប់ប្លន់យកទ្រព្យសម្បត្តិ តែមិនសម្រេច ត្រូវសមត្ថកិច្ចវាយខ្នោះ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាល ចាក់អង្រែលើ ធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីរូបគេធ្វើសកម្មភាព ចូលទៅកាប់ប្លន់ទ្រព្យសម្បត្តិក្នុងផ្ទះពលរដ្ឋម្នាក់ នៅចំណុចផ្ទះលេខ៥៦០ ផ្លូវជាតិលេខ២ ក្រុម១១ ភូមិព្រែកតាគង់២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១៩ និង៣០នាទីយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២។
ជនសង្ស័យ មានឈ្មោះ នី សម្បត្តិ ហៅ ញ៉ា ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យ មានផ្ទុកសារធាតុញៀន ផង ។ ដោយឡែក ជនរងគ្រោះ ជាម្ចាស់ផ្ទះ មានឈ្មោះ អន ម៉ាលីស ភេទស្រី អាយុ២៨ឆ្នាំ។
តាមប្រភព មន្ត្រីសមត្ថកិច្ច ឲ្យដឹងថា នៅវេលាកើតហេតុ ជនរងគ្រោះកំពុងសម្រាក នៅក្នុងផ្ទះតែម្នាក់ឯង ដោយចំហរទ្វារ ចោល។ ស្របពេលជាមួយគ្នានោះ ក៏ស្រាប់តែលិចមុខ ជនសង្ស័យខាងលើ ប្រដាប់ដោយកាំបិត២ដើម ( តូច១ធំ១ ) បានចូលទៅធ្វើសកម្មភាពលួចទ្រព្យសម្បត្តិជនរងគ្រោះ បណ្តាលអោយរងរបួសដៃ តែពេលនោះ ជនរងគ្រោះបានឃើញ ក៏បានស្រែកឆោឡោ ធ្វើអោយជនសង្ស័យស្ទុះទៅខាងក្រៅផ្ទះបំណងរត់គេចខ្លួន តែត្រូវពលរដ្ឋក្បែរខាងតំបន់នោះ នាំគ្នា ជួយចាប់ឃាត់បានភ្លាមៗ តែម្តង។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ បញ្ជូនទៅកាន់ ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន។ ក្នុងនោះសមត្ថកិច្ចក៏បានណែនាំ អោយជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែលើ ដើម្បី បន្តនីតិវិធីច្បាប់លើ ជនសង្ស័យផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវឃុំខ្លួនបណ្តោះអាសន្ន និងរង់ចាំកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ នៅពេលក្រោយ ផងដែរ៕
ដោយ ៖ លី ហេង


-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល