សន្តិសុខសង្គម
ជីកគាស់គល់ឈើចិញ្ចឹមជីវិត ប៉ះចំគ្រាប់មីនផ្ទុះបណ្តាលឱ្យស្លាប់ម្នាក់ និងរបួសម្នាក់
ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈពួកគេកំពុងនាំគ្នាជីកកកាយដីគាស់យកគល់ឈើ ប៉ះត្រូវគ្រាប់មីនបណ្តាលឱ្យផ្ទុះភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចលើខ្នងភ្នំស ស្ថិតក្នុងភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ជនរងគ្រោះខាងលើមានឈ្មោះ ផាង ភ័ណ្ឌ ហៅ ទូច ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មកស្នាក់នៅធ្វេីចម្ការនៅមូលដ្ឋានកេីតហេតុ រងរបួសដាច់ជើងខាងឆ្វេងស្លាប់នៅកន្លែង និងម្នាក់ទៀតឈ្មោះ ឆាយ កុសល ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួសធ្ងន់ចំភ្នែកទាំងសងខាង។

លោកអធិការនគរបាលស្រុករតនមណ្ឌល បានបញ្ជាក់ថា នៅមុនពេលកើតហេតុ បុរសទាំងពីរនាក់ខាងលើបានស្វែងរកគល់ឈេីចាស់ៗដេីម្បីជីកយកទៅប្រេីប្រាស់ ឬយកទៅលក់ដូរចិញ្ចឹមជីវិត ហេីយក្នុងខណៈពួកគាត់កំពុងជីកគល់ឈេី នៅចំណុចនោះ បានប៉ះចំគ្រាប់មីនដែលនៅសេសសល់ក្នុងដី ទេីបបង្កជាករណីផ្ទុះបែបនេះតែម្តង។ បន្ទាប់ពីកេីតហេតុភ្លាម សមត្ថកិច្ចមូលដ្ឋាន រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានចុះទៅដល់កន្លែងកេីតហេតុ ជួយនាំជនរងគ្រោះយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

លោកអធិការបានបញ្ជាក់បន្តថា ចំណុចភ្នំស ក្ក្នុងភូមិសាស្ត្រខាងលើនេះ គឺជាអតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាវមួយក្នុងចំណោមសមរភូមិជាច្រេីនផ្សេងទៀត ហើយកន្លងមកក៏ធ្លាប់ប្រទះឃេីញគ្រាប់មីនប្រឆាំងរថក្រោះ រួមទាំងយុទ្ធភ័ណ្ឌផ្សេងៗជាច្រេីនទៀតនៅកប់រាយប៉ាយនៅទីនោះដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ