សន្តិសុខសង្គម
ឆ្លងចរន្តអគ្គិសនី រថយន្តមួយគ្រឿងឆេះខ្ទេចទាំងស្រុង
រថយន្តកាមរីមួយគ្រឿង ត្រូវបានអណ្តាតភ្លើងឆាបឆេះទាំងស្រុង ដោយសារតែមានការឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ៩ និង ០០ នាទី ព្រឹកនៅត្រង់ចំណុចលើផ្លូវជាតិលេខ ៥៧ A ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

រថយន្តដែលឆេះនោះម៉ាកកាម៉ារី ពណ៌ខ្មៅ ស៊េរីឆ្នាំ ១៩៩២ ពាក់ស្លាកលេខ ភ្នំពេញ ២R ៤១១១ម្ចាស់រថយន្តឈ្មោះ ទួត ស្រស់ ភេទប្រុស អាយុ៤០ឆ្នាំរស់នៅ ភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល បាត់ដំបង និងអ្នករួមដំណើរឈ្មោះ មករា រ៉ាទី ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។


ភ្លាមៗនោះដែរ សមត្ថកិច្ចក៏បានចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍ដែរតែនៅតែមិនទាន់គឺរថយន្ត ១គ្រឿងនោះខូចខាតអស់ទាំងស្រុង ដោយអ្នកបើកបរ និងអ្នករួមដំណើរបានគេចផុតពីគ្រោះថ្នាក់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ