សន្តិសុខសង្គម
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យកូរ៉េផ្ទេរបច្ចេកវិទ្យាព្យាបាលមកឲ្យគ្រូពេទ្យកម្ពុជា ដើម្បីទទួលបានចំណេះដឹងបន្ថែម
មានប្រសាសន៏នៅក្នុងពិធីសម្ពោធដាក់ដំណើរការជាផ្លូវការនូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៏ថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលជាផ្លែផ្កា នៃចំណងទាក់ទងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ហើយការសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យនេះ គឺបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍ ដើម្បីនាំមុខនូវឯកទេសនានាសម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា។

បើតាមសម្ដេចតេជោហ៊ុន សែន នៅពេលនេះ កម្ពុជាមានឯកទេសច្រមុះ បំពង់ក ព្រមទាំងត្រចៀក ហើយខាងមុខនឹងមានឯកទេសផ្នែកចក្ខុរោគថែមទៀត ដូច្នេះនៅទីនេះ មាន៤ ឯកទេសបន្ថែមទៀត សម្រាប់ការព្យាបាលនៅមន្ទីរពេទ្យអង្គឌួង ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោអះអាងថា ពិតមែនហើយថា អ្នកដែលមានថវិកា គេអាចស្វែងរកការព្យាបាលនៅទីកន្លែងផ្សេងៗ ប៉ុន្តែអ្នកដែលមានប្រាក់តិចអាចព្យាបាលនៅទីនេះ។
ប្រមុខរដ្ឋាភិបាលបានបញ្ជាក់នៅក្នុងទំនាក់ទំនងរយៈពេល២៥ឆ្នាំរវាងកម្ពុជា និងកូរ៉េនេះ បាននាំទៅដល់ការអនុវត្តគម្រោងជាច្រើន ដែលមានរហូតទៅដល់៨១គម្រោង ក្នុងនោះមានវិស័យសុខាភិបាល អប់រំ ដឹកជញ្ជូន វប្បធម៌ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។ នេះហើយដែលជាផ្លែផ្កានៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ។
ក្នុងឋានៈជាអ្នកនាំមុខ និងជាស្ថាបនិក នៃទំនាក់ទំនងកម្ពុជាជាមួយសាធារណរដ្ឋកូរ៉េ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា “ខ្ញុំពិតជាមានមោទនភាព ដោយសារតែយើងចាប់ជ្រើសរើសយកនយោបាយការទូតបានត្រឹមត្រូវ ហើយយើងបានថែរក្សានូវទំនាក់ទំនងនេះរហូតមកដល់ពេលនេះ។ នេះមិនមែនគ្រាន់តែជាបញ្ហាកម្ចី ឬប្រាក់ជំនួយនោះទេ ប៉ុន្តែពាក់ព័ន្ធនឹងគ្រប់វិស័យទាំងអស់ ទាំងនយោបាយ ការទូត សេដ្ឋកិច្ច សង្គម វប្បធម៌ ដែលយើងត្រូវធ្វើទំនាក់ទំនងនៅគ្រប់ប្រទេសទាំងអស់ដោយគ្មានការរើសអើងនយោបាយ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា “ខ្ញុំសប្បាយរីករាយ ដោយសារតែអ្វីៗនៅទីនេះបានបំរើនូវផលប្រយោជន៍ផ្ទាល់របស់ប្រជាជនរបស់យើង”។ សម្តេចថា ជនជាតិកូរ៉េ ពិតជាមិនមកព្យាបាលនៅទីនេះទេ លើកលែងតែករណីចាំបាច់មួយចំនួនសម្រាប់អ្នកវិនិយោគ ឬជនជាតិកូរ៉េ ដែលធ្វើការនៅកម្ពុជាតែប៉ុណ្ណោះ ដែលអាចមកពិនិត្យព្យាបាលនៅទីនេះ ប៉ុន្តែអ្នកដែលទទួលផលប្រយោជន៍ពិតប្រាកដ គឺជនជាតិកម្ពុជារបស់យើងតែម្ដង។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យផ្ទេរនូវបច្ចេកវិទ្យាទាំងឡាយ ដែលកូរ៉េមាន មកដល់គ្រូពេទ្យកម្ពុជា ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទៀត៕
អត្ថបទ៖ កោះកែវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ