សន្តិសុខសង្គម
រយៈពេល ៤ថ្ងៃសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនអ្នកឆក់ត្រីត្រជាក់២នាក់ រុះរើបាំងសាច់អួនចំនួន៧២របាំង និងរុះរើសម្រាស់ចំនួន៦៩កន្លែង
កំពង់ឆ្នាំង ៖ លោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា យោងតាមរបាយការណ៍បូក សរុបរបស់មន្ទីរ ក្នុងរយៈពេល ៤ថ្ងៃគិតចាប់តាំងពីថ្ងៃទី ២៤ ,២៥, ២៦ និង ២៨ នេះ សមត្ថកិច្ចចម្រុះខេត្តរួមមាន មន្ទីរកសិកម្ម កងរាជអាវុធ ហត្ថខេត្ត ស្នងការនគរបាលខេត្តនិងគណៈបញ្ជាការឯកភាព ស្រុកបរិបូណ៌ ស្រុកកំពង់លែង និងស្រុកជល់គិរី បានសហការគ្នាចុះបង្ក្រាបបទ ល្មើសនេសាទ នៅក្នុងភូមិសាស្ត្រស្រុក៣ខាងលើនេះ ។

ជាលទ្ធផលបង្ក្រាបបាន មុនបទប ញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នាំខ្លួនជនសង្ស័យម្នាក់ មុខសញ្ញាឆក់ត្រីត្រជាក់ តាមដីកាលេខ៤៥ អក របស់អយ្យការសាលាដំបូងខេត្តចុះថ្ងៃទី១៦ . ០៣ . ២០២២ រឹបអូ ស វត្ថុតាងទូកស្មាច់មួយគ្រឿង , ប្រគល់អូនអូស ៩ វង់។ តាមការផ្សព្វផ្សាយរបស់ខណ្ឌរដ្ឋបាលជលផលសហការជាមួយស្នងការនគរបាលខេត្ត ប្រជានេសាទ បានស្ម័គ្រចិត្តប្រគល់អាំងវ៉ាត់ទ័រឆក់ត្រីសរុបចំនួន ៤៣១ គ្រឿង ក្នុងនោះ អាំងវ៉ាត់ទ័រឆក់ក្តៅចំនួន ៤០៤ គ្រឿង និងឆក់ត្រជាក់ចំនួន ២៧ គ្រឿង។

ក្រោយបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នាំខ្លួនជនសង្ស័យឆក់ត្រជាក់ចំនួន ២ នាក់ , កំណត់មុខសញ្ញាជនសង្ស័យឆក់ត្រីត្រជាក់ចំនួន ៩ នាក់ ។ រស់របាំងសាច់អួន ចំនួន ៧២ កន្លែង មានប្រវែង ៤៩០០ ម៉ែត្រ , បង្គោល ២៥៧០ ដើម , លបលូសាច់អួនចំនួន ៣៨ គ្រឿង។

រុះរើសម្រាស់ ៦៩ កន្លែង មានទំហំ ៦០១០ ម៉ែត្រការ៉េ , បង្គោលចំនួន ១៥៥៥ដើម , មែកសម្រាស់ចំនួន១១ ៦១០ មែក , នឹងអួនហ៊ុសម្រា ស់ទំហំ ៦០ម គុណ ៥ម.គុណ ០,០២៥ម ចំនួន ៦ វង់។

លោកប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថា សមត្ថកិច្ចចម្រុះ នឹងបន្តចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងជាបន្តបន្ទាប់ទៀតរហូត ដល់អស់បទល្មើសទាំងស្រុកទើបបញ្ឈប់កិច្ចប្រតិបត្តិការ៕
ដោយ ៖ ឈៀងថារិទ្ធ








-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា