Connect with us

សន្តិសុខសង្គម

ប្តីស្លាប់ប្រពន្ធជាប់ទោស ដោយសារប្តីប្រមឹកបង្ករឿងធ្វើបាបប្រពន្ធ ស្ទើរគ្មានថ្ងៃលោះ

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ ប្តីប្រមឹកខួបម្នាក់ចេញមកពីផឹកស្រាស្រវឹងជោកជាំ ហើយមកដល់ផ្ទះបង្កជម្លោះនឹងប្រពន្ធ វាយគ្នាទៅវិញទៅមក ប្រពន្ធទ្រាំមិនបានយកដំបងឫស្សីវាយប្តីរហូងដល់ស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលមូលដ្ឋានបានឱ្យដឹងថា រឿងរាងនេះកើតឡើងនៅវេលាម៉ោង ១០ យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បុរសជាប្ដីមានឈ្មោះ ឆែម ថងយូ អាយុ ៤១ ឆ្នាំ រស់នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ចំណែកប្រពន្ធឈ្មោះ ជា រេត អាយុ ៤០ ឆ្នាំ។

នគរបាលមូលដ្ឋានបានឱ្យដឹងបន្តទៀតថា មុនពេលកើតហេតុនោះ ក្រោយពីផឹកស្រាស្រវឹងជោកជាំ បុរសជាប្ដីបានវិលត្រឡប់មកផ្ទះវិញ។ គ្រាន់មកដល់ផ្ទះភ្លាមប្ដីបានយកដូងខ្ចីមកគុបចំក្បាលប្រពន្ធ។ ពេលនោះប្រពន្ធខឹងខ្លាំង បានស្ទុះទៅច្របាច់កប្តី ផ្ទុះកំហឹង ប្តីប្រពន្ធបានវាយប្រតាយប្រតប់គ្នាពេញទំហឹង។ ប្រពន្ធបានច្រានប្ដីដួលទៅលើដី ហើយបានយកដំបងឫស្សីទៅវាយទៅលើប្តីចំក្បាល និងមុខជាច្រើនដំបង បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង។

ក្រោយពីកើតហេតុហើយ ប្រពន្ធត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនយកមកអធិការដើម្បីធ្វើកំណត់ហេតុ ចំណែកប្តីត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ថា បុរសជាប្ដីដើរផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ហើយមកដល់ផ្ទះវិញ តែងតែប្រើអំពើហិង្សាលើប្រពន្ធរាល់ថ្ងៃមិនស្រាកស្រាន្ត៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម