សន្តិសុខសង្គម
ជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារកាស៊ីណូបង្កការភ្ញាក់ផ្អើលនៅក្រុងព្រះសីហនុ
ព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ បានធ្លាក់ពីលើអគារកាស៊ីណូមួយកន្លែងនៅកណ្តាលក្រុងព្រះសីហនុ។ ករណីបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងក្រុមសមត្ថកិច្ចនេះ បានកើតមានឡើងនៅម៉ោង១៥និង៣០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យោងតាមព័ត៌មានបឋម បុរសរងគ្រោះបានធ្លាក់ពីជាន់ទី៣មកដី។សមត្ថកិច្ចបានឲ្យដឹងថា នៅកន្លែងកើតហេតុគេឃើញជនរងគ្រោះដេកស្តូកនៅគំនរឈើក្តាចាស់ចាស់ក្បែរឃឿនថ្ម។ សមត្ថកិច្ចបាននិយាយថា ពេលនេះគេមិនទាន់បានសាកសួរអំពីមូលហេតុនៅឡើយទេថា តើនេះជាករណីលោតសម្លាប់ខ្លួន ឬក៏ករណីរអិលជើងធ្លាក់ដោយខ្លួននោះទេ។ អគារកាស៊ីណូនេះមានឈ្មោះ ហ័រ វួយ ខ្សាច់មាស អន្តរជាតិ នៅមុខមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ០៤ សង្កាត់លេខ០៤ ក្រុងខេត្តព្រះសីហនុ។
ករណី មិនបណ្ដាលឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតទេ។ បច្ចុប្បន្នជរនរងគ្រោះ សមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ចំពោះករណីសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ៕
ដោយ ៖ ស៊ុយ ចាន់ធា


-
សន្តិសុខសង្គម១២ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល