សន្តិសុខសង្គម
អភិបាលខណ្ឌទួលគោកណែនាំកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ សង្កាត់ លាងដៃឲ្យស្អាតជាមួយល្បែងស៊ីសងក្នុងមូលដ្ឋាន
លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានណែនាំអោយកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌសង្កាត់ទាំងអស់ត្រូវលាងដៃអោយស្អាតជាមួយល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះថាល្បែងស៊ីសងនេះហើយជាដើមចមបង្កអោយមានបទល្មើសជាច្រើននៅក្នុងសង្គម។

ការណែនាំបែបនេះរបស់លោក ជា ពិសី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៤ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ ,សមាជិកក្រុមប្រឹក្សានិងមានការចូលរួមពីមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត។

លោក ជា ពិសី បានមានប្រសាសន៍លើកឡើងថា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញធ្លាប់បានមានប្រសាសន៍លើកឡើងជាច្រើនលើករួចមកហើយថា សម្រាប់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរត្រូវតែលាងដៃអោយស្អាតជាមួយល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះថាល្បែងស៊ីសងនេះហើយជាដើមចមនៃបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ អំពើចោរកម្មជាដើម ។ ដូច្នេះ ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទអោយអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។

ពាក់ព័ន្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ លោក ជា ពិសី បានលើកឡើងថា ដើម្បីញ៉ាំងអោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រះនាម កិរិណីទេវី ប្រព្រឹត្តទៅមហោឡារិកអធិកអធម ផ្តល់ភាពសប្បាយរីករាយ រក្សាបាន នូវប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លា និងល្អប្រសើររបស់ជាតិ ស្របតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម នៅក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌទួលគោក អាជ្ញាធរ សង្កាត់ទាំង១០ផ្សារទាំង៤ វត្តអារាម សាលារៀន រោងចក្រ សហគ្រាស ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត ។ តុបតែងលម្អកំណាត់បូ បំភ្លឺភ្លើងពណ៌ ដុតគោមបំភ្លឺ ចងបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ។ ត្រូវណែនាំដល់ ប្រជាពលរដ្ឋឱ្យដោតទង់ជាតិនៅគ្រប់លំនៅឋាន ត្រៀមរៀបចំគ្រឿងសក្ការៈបូជា មានផ្កាភ្ញី ទៀន និងធូបជាដើម សម្រាប់ថ្វាយព្រះរតនៈត្រ័យ និងរៀបចំពលីការដ៏សមរម្យ មាននំចំណី ផ្លែឈើជាអាទិ៍ ដើម្បីទទួល ទេវតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី។ ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព តាមមូលដ្ឋានរបស់ខ្លួន និងណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ លើការអុជទៀន ធូប ការប្រើប្រាស់ភ្លើងចង្កៀង ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចនាំឱ្យមានគ្រោះអគ្គិភ័យណាមួយ កើតឡើងជាយថាហេតុ ។ ហាមឃាត់ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការលេងកាំភ្លើងបាញ់ទឹក ការជះទឹកមានពណ៍ ទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬ ប៉ាតម្សៅ ។ហាមឃាត់ និងទប់ស្កាត់ការនាំចូល ចែកចាយ ទិញលក់កាំភ្លើងបាញ់ទឹក ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល អសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងអ្នកដំណើរគ្រប់ប្រភេទ។ ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន ប្រមូល សម្អាត និងដឹកជញ្ជូនសំរាម ដើម្បីបោសសម្អាត ប្រមូល និងដឹកជញ្ជូន សំរាមចេញពីរាជធានីភ្នំពេញ ឱ្យទាន់ពេលវេលា ដើម្បីធានាបាននូវបរិស្ថាន និងអនាម័យស្អាត ។ ត្រូវចាត់តាំងឱ្យមានក្រុមវេនយាមប្រចាំការ ២៤ម៉ោង នៅតាមអង្គភាពរៀងៗខ្លួន ដើម្បីត្រៀម ដោះស្រាយរាល់ការងារដែលចាំបាច់ជូនប្រជាពលរដ្ឋ ក្នុងករណីមានហានិភ័យ ឬ គ្រោះថ្នាក់ណាមួយកើតឡើង ជាយថាហេតុ ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ