សន្តិសុខសង្គម
ជនជាតិចិនម្នាក់ ឡើងតភ្លើង រអិលជើងធ្លាក់ពីលើអគារ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះ
បុរសជនជាតិចិនម្នាក់ ខណៈពេលកំពុងតចរន្តអគ្គិសនីនៅលើអគារបានរអិលធ្លាក់ចុះមកដី បណ្តាលឲ្យរបួសធ្ងន់ ហើយដាច់ខ្យល់ស្លាប់ពេលបញ្ជូនសង្គ្រោះបន្ទាន់នៅគ្លីនិកខៃខាង(ពេទ្យចិន)។ ករណីនេះបានកើតមានឡើងនៅរសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ នៅសណ្ឋាគារអន្តរជាតិស៊ីកាង ក្រុមទី ១៧ ភូមិ ៤ សង្កាត់លេខ ៤ ខេត្តព្រះសីហនុ។

សមត្ថកិច្ចនៃស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ថា សាកសពមានឈ្មោះ ZHAO JiNYU ភេទប្រុស ឆ្នាំកំណើតថ្ងៃទី២ ៣ ខែវិច្ឆិកា ឆ្នាំ ១៩៨៤ កាន់លិខិតឆ្លងដែន លេខ EJ0089391 ចុះថ្ងៃទី៣០ ខែធ្នូ ២០១៩ អស់សុពលភាព ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៩។


សមត្ថកិច្ចបានឲ្យដឹងទៀតថា យោងតាមការសន្និដ្ឋានរបស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យជំនាញ បានឱ្យដឹងថា សាកសពស្លាប់ដោយសារធ្លាក់ពីទីខ្ពស់ បណ្តាលឱ្យរងរបួសធ្ងន់ក្រោយមកបានស្លាប់។ ក្រោយពិនិត្យបឋមរួចសាកសពបានរក្សាទុកនៅក្នុងសាលតម្កល់សពនៃមន្ទីរពេទ្យបង្អែកចំការចេកខេត្តព្រះសីហនុ រង់ចាំបន្តនីតិវិធីបន្ត៕

អត្ថបទ៖ ស៊ុយ ចាន់ធា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ