សន្តិសុខសង្គម
ក្រសួងស្នើចាត់វិធានការច្បាប់ជនក្លែងបន្លំជាមន្ត្រីអនុវត្តច្បាប់រៃអង្គាសប្រាក់តាមរោងចក្រ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនក្លែងបន្លំជាមន្ត្រីអនុវត្ត ច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការតាមរោងចក្រ សហគ្រាស ដើម្បីរៃអង្គាសថវិកាតាមរោងចក្រ សហគ្រាសធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។

លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជម្រាបជូនក្រុមហ៊ុន រោងចក្រ សហគ្រាសថា កន្លងមកនេះមានជនខិលខូច មួយចំនួនជាពិសេស ឈ្មោះ ហ៊ុន សារ៉ាក់ និងបក្សពួក បានក្លែងបន្លំជាមន្ត្រីក្រសួងសង្គមកិច្ច និងយកសេចក្តីជូនដំណឹងរបស់ក្រសួងស្តីពីការអនុវត្តកាតព្វកិច្ចច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការសម្រាប់វិស័យឯកជន ទៅទារលុយពីរោងចក្រ និងបោកប្រាស់ យកលុយជនមានពិការភាព ដោយសន្យាថា នឹងទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល ដូចជា ប្រាក់សោធនិវត្ដន៍ ប្រាក់ឧបត្ថម្ភរបបនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍។
លើសពីនេះទៅទៀត កន្លងមកក្រុមនេះ ធ្លាប់បានចុះហត្ថលេខា និងប្រថាប់ត្រា ក្លែងបន្លំជាប្រធានការិយាល័យក្រុង/ស្រុកខណ្ឌនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីខេត្ត ក្នុងរូបភាពជាក្រុមកីឡាករទៅប្រកួតប្រណាំងរទេះ និង កីឡាបាល់ទះ ដើម្បីប្រមែលប្រមូលថវិកាសប្បុរសធម៌ ដែលផ្ទុយពីការពិត។
ក្នុងន័យនេះ នាយកដ្ឋានសុខុមាលភាពជនពិការសុំធ្វើការបដិសេធ ពោះសកម្មភាព និងលិខិតសុំជំនួយទាំងឡាយដែលក្រុមខិលខូចខាងលើ បានប្រព្រឹត្តនិងសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់។
ជាមួយគ្នានេះដែរនាយកដ្ឋានសុខុមាលភាពជនពិការបានណែនាំថា ដើម្បីជៀសវាងការចាញ់បោកបញ្ឆោតសូមឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាស មុនពេលមន្ត្រីចុះត្រួតពិនិត្យឬទំនាក់ទំនងការងារត្រូវមានលិខិតផ្លូវការជម្រាបជូននាយកក្រុមហ៊ុន រោងចក្រ សហគ្រាស ជាមុនសិន។
គ្រប់មន្ត្រីទាំងអស់ ត្រូវមានកាតសម្គាល់មន្រ្តីរាជការនិងមានលិខិតឧទ្ទេសនាម ដែលចេញដោយក្រសួងឬមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ឯកសារចុះបញ្ជីកាដែលបានដាក់ជូនក្រសួងឬមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាហើយរាល់ការចុះត្រួតពិនិត្យ និងបញ្ជីកាដោយឥតគិតថ្លៃ។
នាយកដ្ឋានសុខុមាលភាពជនពិការបានណែនាំទៀតថា ក្នុងករណីដែលមានករណីសង្ស័យបញ្ជាក់ថាទោសដែលបញ្ញាត្តិ ក្នុងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ត្រង់មាត្រា៥៣ អំពើទាញយកប្រយោជន៍ដោយចេតនា ដោយរំលោភលើភាពល្ងង់ខ្លៅ ឬភាពទន់ខ្សោយ នៃបុគ្គលនេះ បណ្ដាលមកពីស្ថានភាពពិការភាព ដោយបង្ខំបុគ្គលនេះប្រព្រឹត្តអំពើ ឬមិនប្រព្រឹត្តអំពើដែលធ្វើ ឱ្យខូចប្រយោជន៍យ៉ាងធ្ងន់ធ្ងរ របស់បុគ្គលនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ពីរលានរៀល ទៅប្រាំមួយលានរៀល។
មាត្រា៥៦ “ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ពីរលានរៀល ទៅប្រាំមួយលានរៀល អំពើជ្រៀតជ្រែកដោយខុស ច្បាប់ ទៅក្នុងការអនុវត្តមុខងារសាធារណៈណាមួយ ដោយបំពេញកិច្ចណាមួយ ក្នុងចំណោមកិច្ចទាំងឡាយ ដែលសម្រាប់តែអ្នកមានសិទ្ធិក្នុងមុខងារនេះ”៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ