Connect with us

សន្តិសុខសង្គម

សូម​ប្រុង​ប្រយ័ត្ន ! បុរស​ម្នាក់​ស្លាប់​ដោយ​សារ​ពុល​ថ្នាំ​គីមី​​ចាក់​ចូល​ក្នុង​បង្គន់​

បានផុស

នៅ

បុរស​វ័យ​៤២ឆ្នាំម្នាក់​​បាត់​បង់​ជីវិត​ ដោយ​សារ​​ពុល​ថ្នាំ​​គីមី​ម្យ៉ាង​ ដែល​​ត្រូវ​បាន​ប្រើប្រាស់​ សម្រាប់​ចាក់​ចូល​​ក្នុង​បង្គន់​កុំ​ឱ្យ​ស្ទះ។ ​​ ហេតុការណ៍​នេះ​បានកើតឡើងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅ​ភូមិ​ព្រែកព្នៅ​ សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ជន​រង​គ្រោះ​មាន​ឈ្មោះ លី សុធា ភេទប្រុស អាយុ៤២ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រែក​ព្នៅ ​សង្កាត់​ព្រែក​ព្នៅ ​ខណ្ឌ​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ ។​ ប្រភព​ពី​សាច់ញាតិ​​បាន​រៀប​រាប់​ថា មុន​ពេល​កើត​ហេតុ​ដោយ​សារ​បង្គន់​ក្នុង​ផ្ទះ​ស្ទះ ​ទើប​ជន​រង​គ្រោះ​បាន​យក​ថ្នាំ​ដែល​ទិញ​តាម​អនឡាញ​(online)​ មក​ចាក់​ចូល​ក្នុង​បង្គន់​ដើម្បី​កុំ​ឲ្យ​ស្ទះ​ទៀត ចំនួន​២​ដប ​ដោយ​មិន​បាន​ពាក់​ម៉ាស់​នោះ​ទេ​ និង​បាន​នៅ​ដុះ​លាង​​បន្ទប់​ទឹក​បន្ត​ទៀត​ជា​ហេតុ​ធ្វើ​ឲ្យ​ឈួល​ចូល​ច្រមុះ​។ ​

ខណៈ​ដែល​ជន​រងគ្រោះ​កំពុង​សម្អាត​ក្នុង​បន្ទប់​ទឹក​ក៏​មាន​អាការៈ​មិន​ស្រួល​ខ្លួន​​ធីង​ធោង​ ថែម​ទាំង​មាន​ក្អួត​ចង្អោរ​​​ទៀត​ផង ​ហើយ​ក៏​បាន​ឲ្យ​ក្រុម​គ្រួសារ​កោសខ្យល់ តែ​មិន​ធូរស្រាល​ ក៏​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ តែ​ពេល​រថយន្ត​សង្គ្រោះ​មក​ដល់​ជន​រង​គ្រោះ​ក៏​បាន​ផុត​ដង្ហើម​ទៅ​ហើយ​។

មន្ត្រី​ជំនាញ​បាន​ចុះ​មក​ធ្វើ​ការ​ពិនិត្យ​កោសល្យវិច័យ​លើ​សាកសព​ លទ្ធផល​គឺ​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ថ្នាំ​ដាក់​បង្គន់​កុំ​ឲ្យ​ស្ទះ​​​ប្រាកដ​មែន​។​នេះ​បើ​តាម​​ការ​បញ្ជាក់​របស់​លោក​ ចននី​​ លី (Johny Ly​)​ដែល​អះ​អាង​ថា​ ត្រូវ​ជា​មិត្តភ័ក្ដិ​របស់​ជន​រងគ្រោះ​​​ប្រាប់​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២២​នេះ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម