Connect with us

សន្តិសុខសង្គម

ស្លាប់ម្នាក់ របួស ៣ នាក់ ដោយសាររន្ទះបាញ់ ពេលកំពុងឃ្វាលគោហាលភ្លៀង

បានផុស

នៅ

ក្មេងស្រីម្នាក់ ដួលស្លាប់ភ្លាមៗនៅកណ្តាលវាលស្រែ និង ៣ នាក់ទៀតរងរបួស ខណៈដែលពួកគេកំពុងឃ្វាលគោនៅកណ្តាលវាលស្រែក្រោមតំណក់ទឹកភ្លៀង ក៏​ស្រាប់​តែមាន​រន្ទះបាញ់​មកលើ​ពួកគេ​តែម្តង​។ បាតុភូត​ធម្មជាតិ​នេះ ​បាន​កើតឡើង​ កាលពី​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ​២០២២ វេលាម៉ោង ៣ និង ៣០ នាទីរសៀល ស្ថិតនៅ​ក្នុងភូមិ មុខរា​ហ៍​១ ឃុំ មុខរា​ហ៍ ស្រុក រុក្ខ​គិរី ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាក្សី​បាន​និយាយថា នៅ​មុនពេល​កើតហេតុ ​គឺមាន​ភ្លៀង​ធ្លាក់​មួយ​មេ ក៏​ស្រាប់តែមាន​រន្ទះបាញ់​មកលើ​មនុស្ស​មួយក្រុម​ដែល​កំពុង​ឃ្វាលគោ បណ្តាលឲ្យស្លាប់​មនុស្ស ចំនួន ១ នាក់ និង​របួស​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ចំនួន ៣ ​នាក់។

ជនរងគ្រោះឈ្មោះ ១/ ឈ្មោះ យ៉ុង អួ​យ ភេទ ស្រី អាយុ ១៨ (​ស្លាប់​នៅនឹងកន្លែង​), ២/ ឈ្មោះ សៅ ប៉ាង ភេទ ប្រុស អាយុ ៤០ ឆ្នាំ, ៣/​ឈ្មោះ សេង ស្រី​មុច ភេទ​ស្រី​អាយុ ១៥​ឆ្នាំ និង ៤/​ឈ្មោះ ហឿន រឿ​ត ភេទ​ស្រី អាយុ ៤២ ឆ្នាំ (​ពួកគេ​រងរបួស​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​) ដោយ​ជនរងគ្រោះ​ទាំង ០៤ នាក់ មាន​ទីលំនៅ​នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ ។​

ក្រោយ​កើតហេតុ ​ផ្នែក​ជំនាញ​បាន​ចុះទៅ​កន្លែងកើតហេតុ​នឹង​បានធ្វើ​កោសល្យវិច័យលើ​សាកសព ឃើញថា​ ជនរងគ្រោះ​ពិតជា​ស្លាប់​នឹង​របួស​ដោយសារ​ករណី​រន្ទះបាញ់​ពិតប្រាកដ​មែន៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥១ នាទីutes មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារផ្សាយពាណិជ្ជកម្មកម្ពុជា (CAMAA) ចុះអនុស្សរណៈនៃការយោគយល់ដើម្បីពង្រឹងវិស័យផ្សាយពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃជាង៨៤% នៅតែមានការព្រួយបារម្ភអំពីការរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​នាយករដ្ឋមន្ត្រី​ទទួលស្គាល់ថា​ថៃ​​​ជួប​ហេតុការណ៍​នឹកស្មាន​មិន​ដល់ច្រើន​

ចងការប្រាក់
សន្តិសុខសង្គម១១ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១០ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម