សន្តិសុខសង្គម
ឃាត់ខ្លួន មនុស្ស២នាក់ ទទួលទិញ និងលក់ផលត្រីបានមកពីការប្រើឧបករណ៍ឆក់ខុសច្បាប់
ជនសង្ស័យប្រុស ស្រី ២ នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅថ្ងៃទី ៣០ ខែមីនានេះ ទាក់ទង និងការទទួលផលទិញ និងលក់ត្រីដែលបានមកពីការនេសាទឆក់ត្រីដោយខុសច្បាប់។ ជនសង្ស័យទាំង ២ នាក់ខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនខ្លួនឱ្យជំនាញរដ្ឋបាលជលផលចាត់ការបន្តនីតិវិធី។

សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងដោយ មានការសម្របសម្រួលនីតិវិធីពី លោក អិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ជនសង្ស័យ ប្រុសស្រី ២ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅស្រុក២ ផ្សេងគ្នា។
នៅថ្ងៃទី ៣០ ខែ មីនានេះ វេលាម៉ោង ១៤៖៣០នាទី បានចុះឃាត់ខ្លួនមុខសញ្ញា ទទួលទិញផល ពីការនេសាទខុសច្បាប់ ចំនួន ០១នាក់ ឈ្មោះ កែវ បូរ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង។

ជនសង្ស័យទី២ នៅថ្ងៃទី ៣០ខែមិនានេះ វេលាម៉ោង ១៦:០០នាទី ឃាត់ខ្លួនមុខសញ្ញាទទួលទិញ-លក់ផលត្រីបានមកពីការនេសាទខុសច្បាប់ (ប្រើឧបករណ៍ឆក់) ចំនួន ០១ នាក់ ទៀតឈ្មោះ ចាំង ធីហឿង ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ជនសង្ស័យទាំងពីរនាក់នេះត្រូវបានសមត្ថកិច្ចនគរបាលខេត្ត បញ្ជូនខ្លួនមកខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ