Connect with us

សន្តិសុខសង្គម

បញ្ជូនជនសង្ស័យពីរនាក់ កាប់ទន្ទ្រានដីព្រៃសហគមន៍ ព្រៃឡង់ ស្ទឹងត្រែង ទៅតុលាការ

បានផុស

នៅ

នៅរសៀលថ្ងៃទី៣១ ខែមីនានេះ ជនសង្ស័យចំនួន ២ នាក់ ត្រូវបានកម្លាំងសហគមន៍ និងប្រជាការពារចាប់ឃាត់ខ្លួន បញ្ជូនឱ្យជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

លោក នួន ពិសី នាយករងដែនជំរកសត្វព្រៃ ព្រៃឡង់ ស្ទឹងត្រែង បានបញ្ជាក់ថា ក្រោយពីទទួលបានជនសង្ស័យនេះ មន្ត្រីជំនាញបានរៀបចំកសាងសំណុំរឿង ពាក់ព័ន្ធនឹងករណីកាប់ព្រៃរានយកដី ដោយអនុវត្តតាមច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីការការពារធនធានធម្មជាតិ បញ្ជូនជនសង្ស័យទាំង ២ នាក់ទៅតុលាការ ខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចឹក ម៉ុន ប្រជាការពារភូមិ នៅភូមិក្របីជ្រុំ បានបញ្ចាក់ថា នេះជាសកម្មភាពចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការកាប់ទន្ទ្រានដីព្រៃសហគមន៍របស់ប្រជាពលរដ្ឋនៅ ចំណុចត្រពាំងត្បែង និងត្រពាំងឈ្លីក ដែលស្ថិតនៅក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោក ចឹក ម៉ុន បានឱ្យដឹងថា ការបង្ក្រាបនេះ កម្លាំងប្រជាសហគមន៍ និងកម្លាំងប្រជាការពារភូមិចំនួន ២៥ នាក់បានចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យបាន ២ នាក់ និងដកហូតបានវត្ថុតាងបានមានដូចជា ម៉ាស៊ីនកាត់ឈើធុនតូចចំនួន ០៧ គ្រឿង និងម៉ូតូចំនួន ៦ គ្រឿង ប្រគល់ជូនទៅសមត្ថកិច្ចជំនាញបន្តអនុវត្តតាមនិតិវិធី។

ប្រជាការពារភូមិ រូបនេះបន្តថា ជនសង្ស័យទាំង ២ នេះ ទី១ ឈ្មោះ យួស សុសកាំរី ភេទប្រុស អាយុ ៣៥ ឆ្នាំ ទី២ ឈ្មោះ ពូក សាលី ភេទប្រុស អាយុ ២០ ឆ្នាំ។ អ្នកទាំងពីជាជនជាតិខ្មែអ៊ិស្លាម ទីលំនៅមិនពិតប្រាកដ។

គួរបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងសហគមន៍ រួមជាមួយប្រជាការពារភូមិឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២៩ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៤០ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម