សន្តិសុខសង្គម
ស្នងការខេត្តបាត់ដំបងស្រាយបំភ្លឺពីការចែករំលែកឃ្លីបវីដេអូនិងខ្លឹមសារថា (ហាមប៉ូលិសចរាចរណ៍ជាន់ដីខ្ញុំ)
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្ដីស្រាយបំភ្លឺមួយបន្ទាប់ពីមានការចែករំលែកនូវឃ្លីបវីដេអូ និងខ្លឹមសារមួយនៅលើបណ្ដាញសង្គម ដែលខ្លឹមសារនេះបានសរសេរថា (ហាមប៉ូលិសចរាចរណ៍ជាន់ដីខ្ញុំ) និងភ្ជាប់ទាំងលេខទូរស័ព្ទទៀតផង នៅខាងមុខផ្ទះមួយស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលខ្លឹមសារនេះធ្វើឲ្យមហាជនជាច្រើនមានការភ័ន្ដច្រឡំមកលើកម្លាំងអនុវត្តច្បាប់ចរាចរណ៍។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី បុរសម្នាក់ដែលអះអាងថារូបគាត់ជាអ្នកសរសេរខ្លឹមសារខាងលើដាក់នៅមុខផ្ទះនោះ គឺមានឈ្មោះ សេង ហឺ អាយុ៧២ឆ្នាំរស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានភារកិច្ចជាសមាជិកក្រុមប្រឹក្សាសង្កាត់រតនៈ ក្រុងបាត់ដំបង ដែលការសរសេរនេះគឺគាត់ចង់សំណូមពរចំនួន៣ចំណុច។

នៅពេលធ្វើការសាកសួរលោក សេង ហឺ បានរៀបរាប់ថា គាត់សរសេរខ្លឹមសារបែបនេះ និងដាក់លេខទូរស័ព្ទគាត់នៅទីនោះផង គឺដើម្បីចង់ឱ្យសមត្ថកិច្ចនគរបាលកោះអញ្ជើញរូបគាត់មកធ្វើការសាកសួរអំពីមូលហេតុដែលគាត់បានសរសេរ ។ គាត់ថា រូបគាត់សរសេរនេះមិនមានបំណងអាក្រក់ណាមួយចំពោះមន្រ្តីនគរបាលចរាចរណ៍ទេ តែគាត់ចង់មានសំណូមពរដូចខាងក្រោម៖
១-សូមឱ្យអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធ អនុញ្ញាតឱ្យមានការធ្វើចរាចរណ៍ទៅមកនៅលើស្ពានខាងមុខសាលាខេត្តបាត់ដំបង ជាធម្មតា ព្រោះសព្វថ្ងៃស្ពានទាំងពីរនោះ អនុញ្ញាតឱ្យធ្វើដំណើរជាផ្លូវ(ឯកទិស)។
២-សូមឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ដែលបំពេញភារកិច្ចលើដងផ្លូវ ដែលជួបទំនាក់ទំនងជាមួយមហាជនទូទៅ សូមបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌ អាកប្បកិរិយាល្អ ពាក្យសំដីរស់រាយរាក់ទាក់ និងសុំឱ្យអនុគ្រោះ លើកលែងចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍តែមិនមានប្រាក់បង់សម្រាប់ការផាកពិន័យ។
៣-សូមឱ្យប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវទាំងអស់គ្នា ចៀសវាងនូវកំហុសឆ្គងដែលនាំទៅដល់ការផាកពិន័យ ព្រោះបើអ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ដោយត្រឹមត្រូវ ហើយនោះពិតជាមិនមានកំហុសនោះទេ ហើយបើមិនមានកំហុស សមត្ថកិច្ចនគរបាលក៏មិនអាចធ្វើការផាកពិន័យបានដែរ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ទៀតថា បន្ទាប់ពីបានជួបធ្វើការសាកសួរនិងស្រាយបំភ្លឺ និងលើកនូវសំណូមពរដូចខ្លឹមសារខាងលើរួចហើយនេះ រូបគាត់ក៏បានដកចេញនូវស្លាកអក្សរដែលបានសរសេរនោះវិញ និងបានលុបចោលនូវខ្លឹមសារឃ្លីបវីដេអូ ដែលក្រុមគ្រួសារគាត់បានផ្សព្វផ្សាយតាមបណ្តាញសង្គមផងដែរ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏សូមទទួលយកនូវមតិយោបល់ពីគ្រប់មជ្ឈដ្ឋាននានា ដែលបានលើកឡើងក្នុងបំណងកែលម្អ ស្ថាបនា ធ្វើយ៉ាងណាឱ្យកិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាលកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធិភាព ស្របតាមជំនាញ វិជ្ជាជីវៈ និងច្បាប់ជាធរមាន៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ