សន្តិសុខសង្គម
ឃាត់ខ្លួនអនុប្រធានគ្រប់គ្រងចំណូលក្រសួងរ៉ែម្នាក់ ពាក់ព័ន្ធករណីលួចប្រាក់៥០ម៉ឺនដុល្លារ
កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាស្ដ្រីម្នាក់ ដែលមានមុខតំណែងជាអនុប្រធានគ្រប់គ្រងចំណូលក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធករណីលួចប្រាក់វពីទូដែក៥០ម៉ឺនដុល្លារ ដែលការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ជិន លក្ខិណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិ ខ្មៃរ មុខរបរ អនុប្រធានគ្រប់គ្រងចំណូល(ក្រសួងរ៉ែ និងថាមពល) ស្នាក់នៅផ្ទះលេខ២៥Eo ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ចាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ ហ៊ាន ថាវី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ប្រធាននាយកដ្ឋានគ្រប់គ្រងចំណូលរ៉ែ និងថាមពល បានសុំអនុញ្ញាតច្បាប់ចំនួន៨ថ្ងៃ ដោយសារក្រុមគ្រួសារ និងរូបគាត់ផ្ទាល់បានផ្ទុកនូវជំងឺកូវីដ-១៩ លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យបានផ្ញើសារទៅជនរងគ្រោះតាមទូរស័ព្ទថា សុំសោរបន្ទប់ឲ្យជាងធ្វើសោរទូដែក ហើយគាត់ក៏ឲ្យជនសង្ស័យទៅយកពីប្រធានរដ្ឋបាល ពេលបានសោរហើយជនសង្ស័យក៏ចូលទៅឆ្កឹះទូដែក និងសែងទូដែកចេញប្តូរទូដែកថ្មីមកជំនួសវិញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា លុះដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក ជនរងគ្រោះក៏មកធ្វើការវិញពេលចូលដល់ក្នុងបន្ទប់ចាក់សោរយកប្រាក់ឲ្យថ្នាក់ដឹកនាំស្រាប់តែចាក់សោរពុំត្រូវ និងខុសលេខកូដទើបគាត់ហៅជនសង្ស័យមកសួរ ហើយឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ក៏ឃើញជនសង្ស័យសែងទូដែកចេញក្រៅ ទើបជនសង្ស័យសារភាពថា ខ្លួនជាអ្នកឆ្កឹះទូដែក និងប្តូរទូដែកថ្មី។
តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា សម្ភារៈដែលបាត់បង់ក្នុងករណីលួចនេះរួមមាន៖
១៖ នៅក្នុងទូដែករួមមានប្រាក់រៀលចំនួន១,៤៣១,២៨៤,៥៩៧.៨០រៀល (មួយពាន់បួនរយសាមមួយលានម្ភៃប្រាំបីម៉ឺនបួនពាន់ប្រាំរយកៅសិបប្រាំពីប៉ែតសិបរៀល)
២៖ ប្រាក់ដុល្លា១៦០,២៣៧,ដុល្លារនិង ៩២សេន (ដប់ប្រាំម៉ីនពីរយសាបសិបប្រាំពីនិងកៅសិបពីរសេន)៕
-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?