Connect with us

សន្តិសុខសង្គម

ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពីលើ​អគារ​សណ្ឋាគារ ស្លាប់​យ៉ាង​អាណោចអាធ័ម

បានផុស

នៅ

ព្រះសីហនុ​ ៖ សាកសព​បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​អ្នកគ្រប់គ្រង​សណ្ឋាគារ​មួយ​កន្លែង​នៅក្នុង​ក្រុងព្រះសីហនុ ប្រទះឃើញ​ដេកស្លាប់​នៅ​លើ​ដី ហើយ​បាន​រាយ​ការ​ណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​ឲ្យ​មក​ពិនិត្យមើល​។

ហេតុ​ការ​ណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ បាន​កើតមានឡើង​នៅ​ម៉ោង​ប្រមាណ ៨និង៣០​នាទី​ព្រឹក ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សៃ​ណា​យ៉ាង​គ័ង ស្ថិតនៅ​ក្រុម​ទី​១៦ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​ពាក់ព័ន្ធ​និង​ករណី​ប្រទះឃើញ​មនុស្ស​ស្លាប់​នេះ បើ​យោង​តាម​របាយការណ៍រ​បស់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បានឱ្យដឹងថា សាកសព​មាន ឈ្មោះ HUANG JIAN ភេទ​ប្រុស ជនជាតិ​ចិន ឆ្នាំ​កំណើត​: ២៤/១០/១៩៨៧ កាន់​លិខិតឆ្លងដែន​លេខ​: EJ ៤២៤៨៣៦៨ ចុះ​ថ្ងៃទី ២០/១០/២០២០ សុពលភាព ១៩/១០/២០៣០ បច្ចុប្បន្ន​ស្នាក់​សណ្ឋាគារ សៃ​ណា​យ៉ាង​គ័ង ស្ថិតនៅ​ក្រុមទី​១៦ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​កន្លែង​កើតហេតុ គេ​បាន​ពិនិត្យ​ឃើញ​សាកសព បែរ​ក្បាល​ទៅ​ទិស​ខាងលិច ដោយ​ដៃ​ទាំងពីរ​ដាក់​ស្រប​ទៅ​នឹង​ដងខ្លួន និង​ជើង​ទាំងពីរ​សណ្តូក​ត្រង់​ស្របទៅនឹង​ដងខ្លួន។

សព​គ្មាន​អាវ និង​ស្លៀក​ខោខ្លី​ត្រឹម​ជង្គង់​ពណ៌​ខ្មៅ​។ សព​មាន​សភាព​ទន់ ភ្នែក​និង​មាត់ បើក​បន្តិច​ក្រចកដៃ​និង​ជើងស្វាយ ផ្នែក​ក្បាល​ហើមប៉ោង​នៅ​លើ​ត្រចៀក​ខាងឆ្វេង​ចំនួន​១​កន្លែង នៅ​លើ​ថ្ពាល់​មាន​ស្នាម​កោស​រលាត់​ដាច់​ស្បែក​លើ​ថ្ពាល់​ឆ្វេង​ចំនួន​១​កន្លែង និង​មាន​ស្នាម​ដាច់​សាច់​ម្រាម​មេដៃ​ខាងឆ្វេង ចំនួន​១​កន្លែង​ស្នាម​ដាច់​សាច់​សើយ​ឡើង​នៅ​ដើមដៃ​ខាងស្តាំ​ចំនួន​១​កន្លែង មាន​ស្នាម​មុត​នៅក្រោម​ឆ្អឹងជំនី​ខាងឆ្វេង​ចំនួន​១​កន្លែង ស្នាម​មុត និង​ទ្រុត ផ្នែក​ខ្នង​ខាងឆ្វេង​ចំនួន​១​កន្លែង​ស្នាម​ដាច់​គន្លាក់ជើង​ខាងឆ្វេង​ផ្នែក​ខាងក្រោយ​ចំនួន​១​កន្លែង ស្នាម​ដាច់​គន្លាក់ជើង​ខាងស្តាំ​ផ្នែក​ខាងក្រោយ​ចំនួន​១​កន្លែង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការពិនិត្យ​សាកសព របស់​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ថា ការ​ស្លាប់​របស់​ជនរ​ង​គ្រោះ​បណ្ដាលមកពី ធ្លាក់​ពី​ទី​ខ្ពស់​ធ្វើ​ឱ្យ​របួស​សរីរាង្គ​ខាងក្នុង​ធ្ងន់ធ្ងរ​។

បន្ទាប់ពី​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​រួច សាកសព​បាន​រក្សាទុក​នៅ​សាល​រក្សា​សព​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ដើម្បី​បន្ត​នីតិវិធី​ទុក​ជូន​ក្រុម​គ្រូ​សារ​សព៕

ដោយ ៖ ស៊ុយ ចាន់​ធា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម