Connect with us

សន្តិសុខសង្គម

រថយន្តបែនដឹកថ្មពីលើឈើពីក្រោម ជាប់អន្ទាក់សមត្ថកិច្ច មេព្រៃខេត្តសៀមរាប

បានផុស

នៅ

សៀមរាប៖ រថយន្តបែនដឹកថ្មមួយគ្រឿងលួចបង្កប់ឈើត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប​ សហការគ្នាបង្ក្រាបនៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ ២០២២ នៅចំណុចភូមិសាស្ត្រ ភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ចំណែកអ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានដឹងថា ម្ចាស់រថយន្តដឹកឈើនេះមានឈ្មោះ លីម រស់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយការលួចដឹកឈើបង្កប់ក្នុងថ្ម ក្នុងរថយន្តបែនបែបនេះ ត្រូវបានគេអះអាងថា បានធ្វើសកម្មភាព ជាច្រើនលើកមកហើយ ដែលបានដឹកឈើចេញពីខេត្តព្រះវិហារចូលមកចែកចាយក្នុងក្រុងសៀមរាប ឆ្លងកាត់តាមសង្កាត់ស្រុកស្វាយលើ សង្កាត់រដ្ឋបាលព្រៃឈើសូទ្រនិគម និងសង្កាត់រដ្ឋបាលព្រៃឈើបាគង ព្រមទាំងសមត្ថកិច្ចជំនាញជាច្រើនកន្លែងទៀត។ ចំណែកប្រភពខ្លះទៀតបានឲ្យដឹងថា រថយន្តខាងលើ ជារបស់លោក ចាន់ណា ដែលគេដឹងថា ជាឈ្មួញឈើដ៏សកម្មប្រចាំខេត្តសៀមរាប ហើយបច្ចុប្បន្នបានឈរឈ្មោះទិញអាជ្ញាបណ្ណច្រកចេញចូលតែ១ ប្រចាំខេត្តសៀមរាប។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា រថយន្តបែនដឹកថ្មលួចបង្កប់ឈើនេះពាក់ស្លាកលេខ ភ្នំពេញ 3E.9395 ពណ៌សលាយខ្មៅ ប្រភេទកង់១០។ បច្ចុប្បន្ន វត្ថុតាងត្រូវបានរដ្ឋបាលព្រៃឈើនាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ឃុំព្រះដាក់។

ពាក់ព័ន្ធនឹងករណីនេះ លោក ម៉ុង ប៊ុនលីម​​ នាយខណ្ឌរដ្ឋាបាលព្រៃឈើខេត្តសៀមរាប បានឱ្យដឹងតាមទូរសព្ទនារសៀលថ្ងៃទី០២ ខែមេសានេះថា កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានស្រាវជ្រាវបង្ក្រាបបានជាក់ស្តែង ហើយខណៈឃាត់រថយន្តខាងលើ ​អ្នកបើកបរចុះរត់គេចខ្លួនបាត់។

លោកបន្តថា បន្ទាប់ពីឃាត់រថយន្តនោះបានហើយ កម្លាំងជំនាញបានអូសយករក្សាទុក ដើម្បីស្វែងរកម្ចាស់រថយន្តឱ្យចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់។ លោកបញ្ជាក់ថា ដោយសារជាថ្ងៃសម្រាក ដូច្នេះត្រូវរង់ចាំថ្ងៃចន្ទ ទើបដឹងលទ្ធផលថា ជាឈើអ្វី នឹងមានប៉ុន្មានម៉ែត្រគូប។

មហាជនបានសាទរ ទៅនឹងលទ្ធផលបង្ក្រាបនេះ និងបានសំណូមពរបង្ក្រាប​ឱ្យបានដូចភ្លៀងរលឹម ព្រោះកាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំបានជំរុញឱ្យមន្ត្រីជំនាញត្រូវបន្តប្រឹងប្រែងបង្ក្រាបបទល្មើសឱ្យបានថមថយ។ ទោះជាបែបនេះក្តី គេសង្គេតឃើញថា បទល្មើសនៃការដឹកជញ្ជូនឈើក្នុងខេត្តសៀមរាប នៅតែបន្តកើតមាន នៅក្នុងភូមិសាស្ត្រស្រុកស្វាយលើ និងស្រុកវ៉ារិន នៃខេត្តសៀមរាប៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម