សន្តិសុខសង្គម
រថយន្តស្ទូចចុះចំណោតដាច់ហ្រ្វាំងបុករះរថយន្ត និងម៉ូតូស្លាប់មនុស្ស៤នាក់
ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន៤នាក់ បានស្លាប់យ៉ាងអណោចអធម នៅក្នុងថ្លុកឈាម ខណៈមនុស្សផ្សេងទៀត បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តប្រភេទស្ទូចបើកផ្លូវចុះចំណោតដាច់ហ្វ្រាំង បុករះរថយន្ត និងម៉ូតូរួចបន្តទៅបុកចូលអគារសំណង់ ដែលកំពុងសាងសង់នៅចំពីមុខផ្លូវបំបែកជា៣។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតមានឡើងនៅម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅផ្លូវចុះចំណោតពីឃ្លាំងលើមកភូមិសាស្ត្រផ្លូវអូរពីរ ក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

នៅកន្លែងកើតហេតុគេឃើញជនរងគ្រោះដេកស្លាប់នៅលើដី និងខ្លះនៅគៀបជាប់ក្នុងរថយន្ត ។ សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំង៤នាក់នេះ មានមនុស្សស្រីម្នាក់ និងប្រុសចំនួន៣នាក់(ម្នាក់ជាជនបរទេស តាមព័ត៌មានបឋមសាកសពបុរសម្នាក់នោះ ជាជនជាតិកាណាដា)។
សមត្ថកិច្ចបញ្ជាក់ថា មិនទាន់ស្គាល់អត្តសញ្ញាណសាសពជនរងគ្រោះនិងអ្នករងរបួសនៅឡើយទេ៕
អត្ថបទ៖ ស៊ុយ ចាន់ធា



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង