សន្តិសុខសង្គម
ស្ដ្រីម្នាក់សម្រាលកូនកណ្ដាលផ្សារព្រែកប្រាបង្កការភ្ញាក់ផ្អើល
ស្ត្រីម្នាក់ដែលមានសតិមិនល្អបានដើរមកផ្សារខ្មែរ-ឥស្លាមព្រែកប្រា ហើយក៏ស្រាប់តែឈឺពោះសម្រាលកូន ធ្វើឲ្យមានការភ្ញាក់ផ្អើលរហូតដល់ស្ត្រីៗដែលមកទិញម្ហូបនាំគ្នាជួយបង្កើតកូនបានដោយជោគជ័យទម្រាំរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។
លោក គ្រី ហ៊ុច មន្ត្រីប្រចាំការនៅសាលាខណ្ឌច្បារអំពៅបានឲ្យកម្ពុជាថ្មីដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣ រសៀលថ្ងៃទី ៤ ខែមេសា ស្ថិតនៅផ្សារខ្មែរឥស្លាម បណ្តោយផ្លូវលេខ ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីសាក្សីគឺឃើញស្រ្តីរងគ្រោះក្នុងវ័យជាង ២០ឆ្នាំ បានត្អូញថា ឈឺពោះខ្លាំងណាស់ឲ្យជួយផងហើយគេបានដឹងថា ស្រ្តីរងគ្រោះជាមនុស្សមិនសូវគ្រប់ទឹកទើបដំបូងឡើយស្មានតែស្ត្រីខាងលើចេះតែស្រែក។ លុះប្រមាណជាកន្លះម៉ោងក្រោយស្រាប់តែធ្លាក់ឈាមហើយសម្រាលកូនចេញមក។
បើតាមការបញ្ជាក់ពីគ្រូពេទ្យដែលចេញរថយន្តទៅជួយសង្រ្គោះបានបញ្ជាក់ថា សុខភាពម្តាយនៅល្អប្រសើ។ ចំណែកទារកហាក់ដូចជានៅខ្សោយខ្លាំងណាស់។ ហើយមកដល់រសៀលថ្ងៃដដែលនេះស្រ្តីរងគ្រោះកំពុងសម្រាកនៅបន្ទប់សង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅមានទីតាំងជាប់សាលាខណ្ឌច្បារអំពៅរាជធានីភ្នំពេញដោយមានការយកចិត្តទុកដាក់ពីគ្រូពេទ្យខ្លាំងណាស់៕
អត្ថបទ៖ នរា
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត