Connect with us

សន្តិសុខសង្គម

ឃុំខ្លួន​ស្ត្រី​ម្នាក់​ ដែល​លួច​ទូ​ដែក​មាន​ប្រា​ក់​ជាង​៥០​ម៉ឺន​ដុល្លារ

បានផុស

នៅ

ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២២ បានសម្រេច​ឃុំខ្លួន​ស្ត្រី​ម្នាក់​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួង​រ៉ែ និង​ថាមពល ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​ការ​លួច​ទូរ​ដែល​មាន​ប្រា​ក់ជាង​៥០​ម៉ឺន​ដុល្លារ

ជនជាប់ចោទ​ឈ្មោះ ឈ្មោះ ជិន លក្ខិណា ភេទ​ស្រី អាយុ​៣៥ ឆ្នាំ មុខរបរ អនុប្រធាន​គ្រប់គ្រង​ចំណូល​(​ក្រសួង​រ៉ែ និង​ថាមពល​) ស្នាក់​នៅផ្ទះ​លេខ​២៥Eo ផ្លូវ​លេខ​១៩ ភូមិ​៣ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២២​នេះ ក្រសួង​រ៉ែ និង​ថាមពល បានទទួល​ស្គាល់ មន្ដ្រី​របស់ខ្លួន​ដែលមាន​តួនាទី​ជា អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​ចំណូល ពិតជា​បាន​លួច​លុយ​របស់​អង្គភាព​ប្រាកដ​មែន ។ ក្រសួង​រ៉ែ និង​ថាមពល បាន​អះអាងថា បន្ទាប់ពី​បានដឹង​នូវ​អំពើ​ខាងលើ ប្រធាន​អង្គភាព​បានរៀបចំ​ផ្ទៀងផ្ទាត់​បញ្ជី​បឋម​ហើយ​ឃើញថា ថវិកា​ដែល​បាន​បាត់បង់​ជា​ប្រាក់​ដុល្លារ មាន​ចំនួន​១៦០,២៣៧.៩២ (​មួយរយ​ហុកសិប​ពាន់ ពីរ​រយ​សាមសិប ប្រាំពីរ និង​កៅសិប​ពីរ​សេន​) ដុល្លារ​អាមេរិក និង​ប្រាក់រៀល​ចំនួន​១,៤៣១,២៨៤,៥៩៧.៨០ (​មួយ​ពាន់​បួន​រយ សាមសិប​មួយ​លាន ពីរ​រយ​ប៉ែតសិប​បួន​ពាន់ ប្រាំ​រយ​កៅសិប​ប្រាំ ពីរ និង​ប៉ែតសិប​សេន​) រៀល ដែល​ក្នុង​នោះ​ជា​ខ្ទង់​ថវិកា​ប្រាក់រង្វាន់​បានមកពី​ចំណូល​សេវាសាធារណៈ​របស់​ក្រសួង​រ៉ែ និង​ថា​មពល តាម​ប្រកាស​អន្តរក្រសួង។

ថវិកា​ទាំងអស់នេះ សម្រាប់​បើក​ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់រ​បស់​ក្រសួង​រ៉ែ​និង​ថាមពល និង​ប្រាក់​ពង្រឹង​យន្តការ ដែល​ថ្នាក់ដឹកនាំ​ទាំងអស់​របស់​ក្រសួង បាន​ចូលរួម​សន្សំ​ចាប់តាំងពី​ឆ្នាំ​២០១៧ មក​សម្រាប់​ដោះស្រាយ​ការងារ​ទូទៅ​របស់​ក្រសួង​លើ​មុខការ​ផ្សេងៗ របស់​ក្រសួង​ដែល​គ្មាន​ថវិការដ្ឋ​សម្រាប់​ចំណាយ ៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៥ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម