Connect with us

សន្តិសុខសង្គម

អាសូរ​ណាស់​! អុច​ធូប​សែនព្រេន​មិន​ប្រយ័ត្ន ឆេះ​ផ្ទះ​អស់​សល់​តែ​ផេះ ចំណែក​ម្ចាស់ផ្ទះ​រង​របួស​យ៉ាង​ធន់​ធ្ងរ

បានផុស

នៅ

ស្វាយរៀង ៖ ករណី​ផ្ទះ​មួយ​ខ្នង​ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង ខណៈ​ដែល​ម្ចាស់ផ្ទះ​អុច​ធូប​សែនព្រេន​បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ និង​បង្ក​ឲ្យ​ម្នាស់​ផ្ទះ​រងរបួស​ធ្ងន់ រលាក​រលួយ​ពេញ​ដងខ្លួន​ដោយ​អំណាច​នៃ​ព្រះ​អគ្គី​។ ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២២ ស្ថិតនៅ​ភូមិ​ត្រពាំង​កំ​ពិស ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយ​ខ្នង​ ដែល​មាន​ទទឹង​៦​ម៉ែត្រ បណ្ដោយ​៨​ម៉ែត្រ កម្ពស់​៥​ម៉ែត្រ​សសរ​បេតុង ជញ្ជាំង​ស័ង្កសី ដំបូល​ប្រក់​ស័ង្កសី​។ ត្រូវ​បាន​ភ្លើង​ឆេះ​សម្ភារៈ​ខូចខាត​រួមមាន ស្រូវ​១៧​បេ ប្រាក់រៀល ៧០០,០០០ រៀល ទូរ​សព្ទ​១​គ្រឿង សំបុត្រកំណើត សៀវភៅ​គ្រួសារ ប័ណ្ណ​ចាក់​វ៉ាក់សាំង ប្លង់ដី និង សម្លៀកបំពាក់​មួយចំនួន​ធំ​។

ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាមៗ​សមត្ថកិច្ច​ស្រុក​កំពង់រោទិ៍ បានចេញ​រថយន្ត​ពន្លត់អគ្គិភ័យ​ដើម្បី​ជួយ​ដ​ពន្លត់​ប៉ុន្តែ​ចំណុច​កើតហេតុ រថយន្ត​ពន្លត់អគ្គិភ័យ​មិនអាច​ចូល​ទៅ​ជួយ​ពន្លត់​បាន​ដោយសារ​ផ្លូវ​តូច​ចូល​មិន​រួច​។

ចំណែក​ម្ចាស់ផ្ទះ​ដែល​រងគ្រោះ​មានឈ្មោះ អុំ ទឹ​ត ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ​កសិករ បាន​រងរបួស​ព្រោះ​ត្រូវ​ភ្លើង​ឆេះ​រលាក​ខ្លួន​ទាំងស្រុង​។

បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ប្រសូត្រ ដើម្បី​ធ្វើការ​ស​ង្គ្រោះ៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ១០ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១៨ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម