សន្តិសុខសង្គម
គ្រូតឿ មិនហូបអាចម៍គោទេ តែជាសូកូឡាប្រើបច្ចេកទេសកាត់តបំភាន់ភ្នែកទស្សនិកជន
បុរសដែលគេស្គាល់ថាជា គ្រូតឿ នៅថ្ងៃទី ៥ ខែមេសា បានប្រាប់សមត្ថកិច្ចថា ខ្លួនមិនបានហូបអាចម៍គោនោះទេ ខ្សែវីដេអូគ្លីបហូបអាចម៍គោនោះ គឺជាសូកូឡាដែលដាក់នៅជាប់ម្រាមដៃក្រោមអាចម៍គោ បូកផ្សំនឹងបច្ចេកទេសកាត់ត។

គ្រូតឿប្រាប់ថា៖ “អាចម៍គោហ្នឹងពិត ប៉ុន្តែអត់បានហូបទេ ពេលដែលខ្ញុំហូបហ្នឹងសូកូឡាទេ សូកូឡាដាក់នៅពីក្រោមម្រាមដៃ អ្នកថតកាត់ត គ្រាន់តែជាការសម្ដែងទេ មិនមែនគោលបំណងអ្វីទេ”។

លោកគ្រូ តឿ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលវិហារសួគ៌ កោះហៅធ្វើការអប់រំឱ្យបញ្ឈប់ថតមាតិកាវីដេអូរឿងឆ្កួតលីលាបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងយូធូប។
សូមបញ្ជាក់ថា បុរសរូបនេះ តែងតែធ្វើការបង្ហោះវីដេអូប្លែកជាច្រើននៅលើហ្វេសប៊ុករបស់ខ្លួន មានដូចជាក្បាច់គុន បំបាំងកាយ រត់ចូលឡាន ហើយបានតាំងខ្លួនមានសិល្បិ៍វិជ្ជា និងវីដេអូចុងក្រោយនោះ គឺហូបអាចម៍គោ ដែលផ្ទុះការពេញមិនពេញចិត្តពីប្រជាជន៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម