សន្តិសុខសង្គម
សមត្ថកិច្ចជាង ២ពាន់នាក់ នឹងត្រូវពង្រាយដើម្បីការពារសន្តិសុខ និងសម្រួលចរាចរណ៍ជូនពលរដ្ឋ អំឡុងពេលចូលឆ្នាំថ្មីនៅភ្នំពេញ
សមត្ថកិច្ចរាជធានីភ្នំពេញជាង ២,២០០នាក់ នឹងត្រូវដាក់ពង្រាយនៅទូទាំងរាជធានីភ្នំពេញ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពី ការផ្សព្វផ្សាយផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថា នៅក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក ស ថេត បានណែនាំស្នងការរងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំង ដើម្បីអនុវត្តការងារឲ្យបានល្អ ធានាឲ្យបាននូវសន្តិសុខ សណ្តាប់ ធ្នាប់ល្អ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់បន្ថែមថា កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញជាង ២,២០០នាក់ នឹងត្រូវដាក់ពង្រាយនៅទូទាំងរាជធានីភ្នំពេញ ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ លោកថា «យើងប្រើប្រាស់កម្លាំងសរុបចំនួន ២,២០០នាក់ជាង មានទាំងកម្លាំងការិយាល័យជំនាញ កម្លាំងអធិការខណ្ឌ កម្លាំងប៉ុស្ដិ៍ ហើយកម្លាំងការិយាល័យចរាចរណ៍ និងកម្លាំងអគ្គិភ័យ ក៏ដូចជាកម្លាំងអន្តរាគមន៍ពិសេស»។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា កម្លាំងនគរបាលចរាចរណ៍ជាច្រើនរយនាក់ នឹងត្រូវដាក់ពង្រាយនៅគ្រប់គោលដៅទាំងអស់ ជាពិសេសច្រកចេញចូលរាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ទាំងពេលពួកគាត់ចេញទៅស្រុកកំណើត និងត្រឡប់មករាជធានីភ្នំពេញវិញ។ ចំណែកឯកម្លាំងនគរបាលពន្លត់អគ្គិភ័យវិញ ក៏នឹងត្រៀម ២៤លើ២៤ផងដែរ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ