សន្តិសុខសង្គម
ក្រោកភ្ជួរដីចម្ការដាំដំឡូងទាំងកណ្ដាលយប់ ជាន់មីនតោនផ្ទុះរងរបួសធ្ងន់
បុរសជាម្ចាស់ត្រាក់ទ័រមា្នក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈបើកត្រាក់ទ័រឡើងភ្ជួរដីចម្ការទាំងកណ្ដាលយប់ដើម្បីដាំដំឡូងហើយបើកជាន់មីនតោនផ្ទុះ ចំណែលត្រាក់ទ័រខូចខាត។ នេះបើតាមការឲ្យដឹងពីអាខោនហ្វេសប៊ុកផេកលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស៊ីម៉ាក់។

ករណីផ្ទុះមីនតោនបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីទាបភ្លឺ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ចំណុចស្រែអូរសឹង្ហខាងកើតភូមិកន្ទួត រីឯអ្នកបើកបររស់នៅក្នុងភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជាមួយគ្នានេះ លោក ហេង រតនា ក៏បានលើកឡើងថា នេះជាវិនាសកម្មដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ហើយប្រជាពលដ្ឋខិតខំរកស៊ីចិញ្ចឹមជីវិត និងកសាងសេដ្ឋកិច្ចគ្រួសារទាំងយប់ម៉ោងប្រមាណជិត០៣ទាបភ្លឺ និងសូមចូលរួមសោកស្ដាយជាមួយក្រុមគ្រួសារជនរងគ្រោះ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី