Connect with us

សន្តិសុខសង្គម

មន្ត្រីសាលាស្រុកបន្ទាយស្រីម្នាក់ គ្រោងប្ដឹងអ្នកកាសែត៣រូប ពីបទបរិហារកេរ្តិ៍

បានផុស

នៅ

មន្ត្រីសាលាស្រុកបន្ទាយស្រីម្នាក់ និងជាថៅកែភោជនីយដ្ឋានយីហោ «នឹក»គ្រោងប្ដឹងអ្នកកាសែតនៅក្នុងខេត្តសៀមរាប ចំនួន០៣រូប ទៅសាលាដំបូងខេត្តសៀមរាប ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីអ្នកកាសែតទាំងនោះ បានចុះផ្សាយរឿងថៅកែភោជនីយដ្ឋានយីហោ«នឹក»ដែលមានខ្លឹមសារថា «បែកធ្លាយករណីមន្ត្រីសាលាស្រុកបន្ទាយស្រីបានជេរ
ប្រមាថ​បោកចានបោកឆ្នាំងគំរាមសម្លាប់អ្នកកាសែត»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមខ្លឹមសារហ្វេសប៊ុករបស់លោក ជៀន តាវស៊ន មន្ត្រីសាលាស្រុកបន្ទាយស្រី បានឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ថា អ្នកកាសែតទាំង០៣រូបដែលគាត់គ្រោងនឹងប្តឹងទៅតុលាការខេត្តសៀមរាបនោះរួមមាន៖ ១.ឈ្មោះ
លាង ប៊ុនធឿន ភេទប្រុស អាយុប្រហែលជាង៥០ឆ្នាំ អ្នកកាសែត ជួយខ្មែរ។ ២.ឈ្មោះ ច័ន្ទ សុភាព ភេទប្រុស អាយុជាង៤០ឆ្នាំ ចាងហ្វាងគេហទំព័រនគរប៉ុស្តិ៍។ ៣.ឈ្មោះ កែវ សំណាង (ហៅកូកា) ភេទប្រុស អាយុជាង៤០ឆ្នាំ ចាងហ្វាងគេហទំព័រ តារាជ្យ។

លោក លាង ប៊ុនធឿន​ អ្នកយកព័ត៌មាន​កាសែត​ ជួយខ្មែរ បានឲ្យដឹងថា នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រូបលោកត្រូវបានមិត្តភ័ក្រ​ ឈ្មោះ ធឿន​ជាPMស្រុកបន្ទាយស្រី បានហៅគាត់ទៅហូបបបរមាន់នៅហាងយីហោ នឹក ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ពេលចូលទៅដល់ក្នុងហាង​ មិនទាន់បានអង្គុយស្រួល បួលផង លោក ចន្ធី ក៏បានណែនាំឈ្មោះគាត់ប្រាប់ទៅម្ចាស់ហាង នឹក ឈ្មោះ ជាន តាវស៊ន ថា​ ប៊ុន ធឿន នេះ​គាត់ជាអ្នកព័ត៌មាន ស្រាប់តែពេលនោះ លោក ជាន តាវស៊ន ក៏មានប្រត្តិកម្មថា អ្នកសារព័ត៌មាន ប្រៀបដូចជាសំរាម គាត់ចង់សម្លាប់ម៉ោងណាបានម៉ោងហ្នឹង។ លោក ជាន តាវស៊ន បានទាញកែវបោក​ ចានបោក កំប៉ុងស្រាបៀរបោក ខ្ទាតអំបែង មកលើរូបលោក តែមិនបង្កររបួសស្នាមនោះទេ។ ក្រោយពេលដែលលោក ជាន តាវស៊ន បានប្រមាថលោកហើយ
លោកក៏មិនបានតបតអ្វីដែរ គាត់ក៏បានចាកចេញពីកន្លែងកើតហេតុ។

លោក លាង ប៊ុនធឿន បញ្ជាក់ថា លោក ជាន តាវស៊ន មានគុំនំជាមួយអ្នកសារព័ត៌មាន តាំងពីពេលណាលោក​មិនដឹងនោះទេ សម្រាប់លោកមិនដែលស្គាល់គ្នាសោះ សូម្បីតែហាង នឹក ក៏លោកទើបតែស្គាល់ជាលើកទីមួយ។ លោក លាង ប៊ុន ធឿន ​បានស្នើរសុំអោយមិត្តអ្នកសារព័ត៌មាន ជួយចុះផ្សាយ​អោយបានដឹងដល់ថ្នាក់ដឹកនាំសាលាស្រុកបន្ទាយស្រីបានដឹង និងជួយណែនាំដល់លោក ជាន តាវស៊ន ក្នុងនាមជាមន្ត្រីសាលាស្រុក គួរគប្បីធ្វើទង្វើរអោយគេគោរព និងជា​គំរូដល់​ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងករណីនេះដែរ អ្នកកាសែតទាំង២រូបទៀតដែលផ្សព្វផ្សាយរឿងនេះ ហើយត្រូវបានមន្ត្រីខាងលើគ្រោង​នឹងប្តឹងនោះបានឲ្យដឹងស្រដៀងគ្នាថា ពួកគាត់ពិតជាមានការព្រួយបារម្ភចំពោះផ្លូវច្បាប់ដែលលឺថា គេរកប្តឹងពួកគាត់។ ប៉ុន្តែពួកគាត់បានអះអាងថា ការផ្សព្វផ្សាយរបស់ពួកគាត់សុទ្ធតែមានភស្តុតាងត្រឹមត្រូវនៅក្នុងដៃរៀងៗខ្លួន។ ពួកគាត់បញ្ជាក់ថា​ នេះគឺគ្រាន់តែជាការលើកឡើងនៅក្នុងបណ្ដាញសង្គមរបស់មន្ត្រីសាលាស្រុកបន្ទាយស្រីម្នាក់តែប៉ុណ្ណោះ។ ចំណែកដីកា កោះអញ្ជើញរបស់ស្ថាប័នតុលាការ គឺមិនទាន់ឃើញនៅឡើយទេ។

លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ធតេលេក្រាមថា លោក​កំពុងឲ្យក្រុមការងារពិនិត្យ និងស្រាវជ្រាវករណីនេះសិន។

មន្រ្តីអង្គការអាដហុក ប្រចាំខេត្តសៀមរាប លោក សួស ណារិន ក៏បានមានប្រសាសន៍ថា ចំពោះករណីនេះលោកមិនបោះបង់ចោលនោះទេ គឺលោកនឹងចុះស្រាវជ្រាវដោយផ្ទាល់ឲ្យបានដឹងច្បាស់។ លោកបន្ថែមថា លោកក៏ចង់ឃើញសេរីភាពនៃការបញ្ចេញមតិរបស់បណ្តាញសង្គម ជាពិសេសអ្នកសារព័ត៌មាន។

ទោះបីជាមានការលើកឡើងដោយមានហេតុផលរវាងភាគីទាំងសងខាងដែលអះអាងថា មានភស្តុតាងរៀងៗខ្លួនក៏ដោយ ក៏អ្នកសារព័ត៌មានមួយចំនួនក្នុងខេត្តសៀមរាប កំពុងមានការព្រួយបារម្ភ​ពីរបបសារព័ត៌មាននិងការបញ្ចេញមតិហាក់​នៅមានកម្រិតនៅឡើយ៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា១៦ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

តាំងផលិតស្រា
សន្តិសុខសង្គម១៥ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម