សន្តិសុខសង្គម
បោះកន្ទុយបារីចំពូកឆេះផ្ទះអស់ទាំងស្រុង និងរងរបួស២នាក់
ដោយសារតែភ្លើងបារី បានបង្កើតជាអគ្គិសភ័យលេបត្របាក់ផ្ទះអស់មួយខ្នងបូករួមទាំងទ្រព្យសម្បិត្ត និងជីវិតគ្រួសារ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង០០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិសាមគ្គី ឃុំ ត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

មន្រ្ដីមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានអោយដឹងថា មានករណីអគ្គិភ័យមួយកើតឡើងនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជយ័ បណ្ដាលអោយមនុស្សពីរនាក់រងរបួសធ្ងន់ ទី១៖ ឈ្មោះ ម៉េត ឡុង ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរធ្វើស្រែ ម្ចាស់ផ្ទះ(រងរបួសធ្ងន់)។ ទី២៖ ឈ្មោះ ឡុង ពៅ ភេទប្រុស អាយុ១៩ឆ្នាំត្រូវជាកូន (រងរបួសធ្ងន់) និងសម្ភារខូចខាតរួមមានផ្ទះទំហំ ៧ម៉ែត គុណ ៦ម៉ែត ធ្វើពីឈើប្រកសង្គ័សី ជង្រុកស្រូវទំហំ ៥ម៉ែត គុណ ៣ម៉ែត គោយន្តកន្ត្រៃ ០១គ្រឿង ម៉ូតូម៉ាក វេស៊េរី០១៦ ចំនួន១គ្រឿង ម៉ាស៊ីនបោកខោអាវ ១គ្រឿង ម៉ាស៊ីនកាត់ស្មៅ ១គ្រឿង ម៉ាសុីនបាញ់ថ្នាំ ១គ្រឿង ស្រូវ ២តោន លុយ ៦០មុឺនរៀល។ មូលហេតុបណ្ដាលមកពីការជក់បារីទម្លាក់កន្ទុយបារីចំពូកបណ្ដាលអោយឆេះ។

បច្ចុប្បន្នជនរងគ្រោះធ្ងន់ម្នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខេត្តសៀមរាប រីឯ ជនរងគ្រោះម្នាក់ទៀត សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕
អត្ថបទ៖ ចាន់ ធី



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា