Connect with us

សន្តិសុខសង្គម

កម្មកររោងចក្រជាង ៦០០ នាក់ ផ្ទុះការតវ៉ាទាមទារប្រាក់អត្ថប្រយោជន៍ ខណៈរោងចក្រ គ្រោងបិទទ្វារ

បានផុស

នៅ

ដោយសាររោងចក្រកាត់ដេររ៉ូស៊ីងគ្មានអ្នកបញ្ជាទិញ ហើយកាត់រំសាយកម្មករម្តងបន្តិចៗគ្រោងនឹងបិទទ្វារ កម្មករ កម្មការីនី ប្រមាណ ៦០០ នាក់ក្នុងចំណោមកម្មករទាំងអស់ប្រមាណជាង ១៣០០ នាក់ បាន​ផ្ទុះ​ការតវ៉ា ដើម្បី​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៅតាម​ច្បាប់​ការងារ។ កូដកម្ម នេះ​បាន​ផ្ទុះឡើង​កាលពី​ព្រឹក​ថ្ងៃទី​ ០៨​ ខែមេសា ឆ្នាំ ២០២២ ស្ថិតនៅ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទោះបីជា​យ៉ាងណា ក្រុមកម្មករ បាន​ចាត់ទុកថា នេះ​ជា​លេស​មួយ​របស់​រោងចក្រ ដែល​បានរៀបចំ រំសាយ​កម្មករ​ចោល​ដើម្បីគេច​ពី​ការទូទាត់​ប្រាក់​អតីតភាព របស់​កម្មករ​តែប៉ុណ្ណោះ​។ តាម​តំណាង​កម្មករ បានឲ្យដឹងថា ការធ្វើ​កូដកម្ម​នេះ ដើម្បីទាមទារឲ្យ​ថៅកែ​ក្រុមហ៊ុន ទូទាត់​ប្រាក់​អ​តីតភាព​ទៅតាម​ច្បាប់​ការងារ​បន្ទាប់ពី​រោងចក្រ​បាន​រំសាយ​កម្មករ បិទទ្វារ​។ តាម​តំណាង​កម្មករ​បានឲ្យ​ដឹង​ទៀតថា រោងចក្រ​នេះ​បានប្រកាស​រំសាយ​កម្មករ​ជា​បណ្តើរៗ កាលពីពេល​ថ្មីៗ​នេះ​ហៅ​កម្មករ ទៅ​បញ្ចប់​កិច្ចសន្យាការងារ​បើកប្រាក់​ឲ្យ​ដោយ​មិនបាន​គិតពី​អ​តី​តភាព​ការងារ ដែល​ពួកគាត់​ខំធ្វើការ​ដែល​ខ្លះ​អស់​រយៈពេល​ប្រមាណ​ជិត​ ១០ ​ឆ្នាំ មកហើយ​នោះ​។

​ដោយសារតែ មានការ​កៀបសង្កត់​បង្ខំ​កម្មករ ឲ្យ​ឈប់​ពី​ការងារកម្មករ មួយចំនួន បាន​យល់ព្រម និង​នៅសល់​ប្រមាណ​ជាង​ ៦០០ ​នាក់ មិន​យល់ព្រម​ក៏​បាននាំគ្នា ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​អ​តី​តភាព​ការងារ​តែម្តង​។ តាម​កម្មករ ក៏បាន​ទ​ទូច​ស្នើ​សុំឲ្យ​រោងចក្រ បើកប្រាក់​ឲ្យ​កម្មករ ដោយ​ចែកឲ្យដាច់​រវាង​ប្រាក់ខែ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដែល​បានមកពី​ការរំសាយ​កម្មករ​រោងចក្រ​បិទទ្វារ។ នៅ​ព្រឹក​នោះ ដែលគេ​ឃើញលោកឯក​ឃុន ដឿ​ន​ អភិបាលខណ្ឌឬ​ស្សី​កែវ ក៏បាន​ចុះទៅ​សម្របសម្រួល ណែនាំឲ្យ​បងប្អូន កម្មករ ក​ម្មការី​នី ចូលទៅ​ខាងក្នុង​រោងចក្រ​វិញ អាជ្ញាធរ​នឹង​ជួយ​ជំរុញឲ្យមាន​ការដោះស្រាយ​តាមច្បាប់​ការងារ។ លោក​អភិបាល​ក៏បាន​ណែនាំឲ្យបងប្អូន រក្សា​គម្លាត​សុវត្ថិភាព ជៀសវាង​មានការ​ឆ្លង​រាលដាល់​ជំងឺ​កូ​វីដ​១៩​។​

តាម​ប្រធាន​រដ្ឋបាល​រោងចក្រ បានឲ្យដឹងថា ដោយសារតែ អត់​មាន​អ្នក​បញ្ជា​ទិញ​រោងចក្រ​អត់​មាន​ការធ្វើ បាន​រំសាយ​កម្មករបណ្តើរ​អស់​ពាក់កណ្តាល​មកហើយ ក្នុងចំណោម​កម្មករ​ទាំង​អស់​ប្រមាណ​ជាង​១៣០០​នាក់៕

អត្ថបទ៖ ឌី​រៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៣ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម