សន្តិសុខសង្គម
ស្ត្រីខ្មែរម្នាក់ ត្រូវអតីតស្វាមីជនជាតិថៃ ចាក់សម្លាប់ដោយសារភ្លើងប្រច័ណ្ឌ
ស្ត្រីខ្មែរម្នាក់ ដែលបម្រើការងារនៅកណ្តាលខេត្តសមុទ្រប្រាកាន ត្រូវអតីតស្វាមីដែលជាជនជាតិថៃ មកតាមរករឿងដល់កន្លែងធ្វើការ ព្រមទាំងបានដកកូនកាំបិតចាក់សម្លាប់ បន្ទាប់ពីតាមសុំត្រូវរ៉ូវគ្នាវិញតែមិនបានសម្រេច។ ហេតុការដ៏រន្ធត់នេះ បានកើតឡើង កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១១ និង៣០ នាទី ថ្ងៃត្រង់ នៅក្នុងហាងលក់ដូរមួយកន្លែង ក្នុងខេត្តសមុទ្រប្រាកាន ប្រទេសថៃ។

បើតាមការលើកឡើងពីសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា នៅមុនពេលកើតហេតុ គឺបុរសដែលជាអតីតស្វាមី (ជនជាតិថៃ) បានចូលមកដល់កន្លែងគិតលុយ ដែលជាកន្លែងស្ត្រីរងគ្រោះកំពុងអង្គុយធ្វើការ ដោយបាននិយាយចរចាសុំជាគ្នាវិញបន្ទាប់ពីបានបែកបាក់គ្នាជាច្រើនខែរួចមក។ សាក្សីបានបន្តថា នៅពេលនោះដែរ គេឃើញភាគីស្ត្រីរងគ្រោះបានព្យាយាមដើរចេញ ប៉ុន្តែខាងប្រុសបានដេញតាមដល់កណ្តាលហាងបានដកកូនកាំបិតពីចង្កេះចាក់ទៅលើស្ត្រីរងគ្រោះជាច្រើនកាំបិត ទើបសាក្សីដាច់ចិត្តហៅបុរសម្នាក់ទៀតដែលនៅក្នុងហាងចូលទៅចាប់បុរសជាប្តីប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

គួរបញ្ជាក់ថា ស្ត្រីរងគ្រោះមានឈ្មោះ ណុប ណារី អាយុ ៣៤ ឆ្នាំ ជាជនជាតិខ្មែរ ជាស្ត្រីមេម៉ាយកូន៤នាក់ ចូលទៅបម្រើការងារក្នុងប្រទេសថៃដោយស្របច្បាប់ ជាមួយនិងកូន រួមនិងប្អូនប្រុសម្នាក់ផង បានរយៈពេលជាង ១ ឆ្នាំមកហើយ ដោយបានគ្នាជាមួយជនជាតិថៃឈ្មោះ វ៉ាន់ ឈុំភូមឿង អាយុ ៣១ ឆ្នាំ បានគ្នាក្នុងរយពេលខ្លី ហើយការសុំបែកពីស្ត្រីរងគ្រោះដោយសារតែខាងប្រុសផឹកស្រាជាប្រចាំ និងប្រើប្រាស់គ្រឿងញៀន ក្រោយមកម្នាក់ៗក៏មានដៃគូថ្មីរៀងៗខ្លួន ប៉ុន្តែខាងប្រុសនៅតែព្យាយាមទូរស័ព្ទទៅគំរាមនាងមិនឲ្យមានអ្នកថ្មីជាដាច់ខាត។ នៅចំពោះមុខសមត្ថកិច្ចថៃ ជនសង្ស័យបានសារភាពថា ខ្លួននៅតែស្រលាញ់នាងបើទោះបីជាបច្ចុប្បន្នខ្លួនមានដៃគូថ្មីក៏ដោយ លុះនៅពេលឮដំណឹងថា នាងមានអ្នកថ្មីដែលជាមនុស្សខ្លួនធ្លាប់ស្គាល់ទៀត ទើបមានការខឹងតែម្តង ហើយក៏បានទៅទិញស្រា ១ ដបមកផឹក រួចយកកូនកាំបិតសៀតចង្កេះទៅរកនាងតែម្តង ឯការបែកបាក់គ្នា គឺដោយសារតែខ្លួនប្រើប្រាស់គ្រឿងញៀនផង និងផឹកស្រាជាប្រចាំផង។

នៅពេលនោះដែរសមត្ថកិច្ចបានវាស់ជាតិអាល់កុលទៅលើជនសង្ស័យ គឺមានកម្រិត ១១២ មីល្លីក្រាម ក្នុង ១ លីត្រខ្យល់ ព្រមទាំងបាននាំខ្លួនទៅកាន់ស្នងការដ្ឋានដើម្បីសាកសួរ រួមជាមួយនិងកូនកាំបិតចុងស្រួច ដងខ្មៅប្រវែង ៣០ cm ទៅជាមួយផង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕


អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ