សន្តិសុខសង្គម
ប្អូនបង្កើតវាយបងនឹងត្បូងចប ហើយយកអង្កត់ឧសដុតស្លាប់ ដោយសារខឹងជេរខ្លួន
ជនសង្ស័យម្នាក់ ដែលត្រូវជាប្អូនបង្កើត បានយកត្បូងចបវាយទៅលើបងប្រុសរបស់ខ្លួន និងដុតបន្ថែមរហូតដល់ស្លាប់ ដោយសារតែខឹងបងជេរមកលើខ្លួនរឿងអត់មានបាយស៊ី។ ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ០០ និង ០៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២២ នៅចំណុចព្រៃតាអោ ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេង គន្ធា ភេទប្រុស អាយុ ២៩ ឆ្នាំ(ត្រូវជាប្អូនប្រុសបង្កើត) រស់នៅក្នុងខ្ទមចាំចម្ការ បានយកចបកាប់វាយបង ប្រុសបង្កើតឈ្មោះ សេង ភត្រា័ អាយុ ៣២ ឆ្នាំ រស់នៅជាមួយគ្នាបណ្ដាលឲ្យរងរបួសធ្ងន់ និងបានយកអង្កត់ភ្លើងដុតដៃជើង និងលើផ្ទៃមុខ បន្ថែមទៀត។ លុះវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃខែដដែល ទើបដឹងថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ នៅពេលដែលប្អូនប្រុសបង្កើតម្នាក់ទៀតយកបាយទៅឲ្យ ចំណែកប្អូនប្រុសដែលជាឃាតក បានរត់គេចខ្លួននៅតាមព្រៃក្បែរៗទីនោះ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ដើម្បីយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេទាំង២នាក់ គឺបានប្រើប្រាស់ថ្នាំញៀនដូចគ្នា រហូតមិនអាចនៅផ្ទះបានក៏មករស់នៅក្នុងខ្ទមចម្ការ។ នៅយប់មុនពេលកើតហេតុ គឺបងប្រុសបានដើរមកបើករកបាយស៊ី ដោយសារតែបាយអស់ទើបបងប្រុសជេរមកលើខ្លួន ដោយសារខឹងពេកខ្លួនបានទាញចបកាប់មកវាយតែម្តង រួចក៏បានលើកបងដាក់លើគ្រែហើយបានយកអង្កត់ឧសដែលមានភ្លើងមកដុតដៃ ដុតជើង និងដុតលើផ្ទៃមុខបងបន្ថែមទៀត រួចហើយក៏សំងំដេកតែម្តងទៅ។


បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងដែលមានចបកាប់ និងអង្កត់អុស ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្ត៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត