Connect with us

សន្តិសុខសង្គម

​អគ្គិភ័យ​បំផ្លាញ​ផ្ទះពីរ​ខ្នង​នៅ​ក្រុង​សិរីសោភ័ណ​

បានផុស

នៅ

ផ្ទះចំនួន ២ ខ្នង​រងការបំផ្លាញ​ទាំងស្រុង​ នៅក្នុងហេតុការអគ្គីភ័យឆាបឆេះ​ កាលពីវេលាម៉ោង ៥​ ល្ងាច​ថ្ងៃទី ១០ ខែមេសា​ ស្ថិតនៅចំណុចភូមិដូនឡី​ សង្កាត់ម្កាក់​ ក្រុងសិរីសោភ័ណ​ខេត្តបន្ទាយ​មានជ័យ។

​ម្ចាស់ផ្ទះ១ ឈ្មោះ​ សំ ភិរក្ស អាយុ ៤៣​ ឆ្នាំ​ និងប្រពន្ធឈ្មោះ ង៉ូវ លៀប​ អាយុ ៣៦ ឆ្នាំ​ និងផ្ទះ​មួយ​ទៀត​ឈ្មោះ​ ដាត ម៉ូវ អាយុ ៨៣ ឆ្នាំ​ រស់នៅភូមិកើតហេតុខាងលើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការក្រុងសិរីសោភ័ណ​ លោក ស៊ី ឌី​ ប្រាប់សារព័ត៌មានថា​ មុនពេលកើតហេតុ​ ម្ចាស់មិននៅផ្ទះ​ ដោយ​ចាក់សោរផ្ទះ​ ហើយបានចេញក្រៅ​មួយភ្លែត​ទៅរកជាងពិដាន​ផ្ទះនៅភូមិឈូក​ ជិត​ខាង​ភ្លេច​បិទ​ចរន្តអគ្គីសនី​ បណ្តាលមកពីផ្ទុះសេខ្សែ​ភ្លើងនៅក្នុងផ្ទះ​ឈ្មោះសំ ភិរក្ស ឆាបឆេះយ៉ាង​សន្ធោសន្ធៅ​តែម្តងភ្លាមៗ​នោះ អភិបាលករុងសិរីសោភ័ណ លោក ហ៊ឹល រាយ៉ា បានដឹកនាំកម្លាំងចុះ​ដល់កន្លែង​​កើតហេតុ​ បើកប្រតិបត្តិការ​ជួយពន្លត់គ្នាយ៉ាងពេញទំហឹង​អស់ទឹក ៣ ឡាន​ ទើបគ្រប់គ្រងស្ថានភាព​ ​មិនឱ្យរាលដាល​ដល់ផ្ទះក្បែរខាង​។

​ទំហំនៃការខូចខាត​ ផ្ទះ ទំហំ ២០ គុណ ៦ ម៉ែត្រ ប្រក់ស័ង្កសីជញ្ជាំងក្តា ក្រាលការ៉ូ និងចាក់​សាប​(ផ្ទះល្វែង) ឆេះទាំងស្រុង ប្រាក់បាតចំនួន១៥.០០០បាត ប្រាក់ខ្មែរចំនួន២០លានរៀល ម៉ាស៊ីន​បូម​ខ្យល់១គ្រឿង ម៉ូតូកូនទា១គ្រឿង កង់១០គ្រឿង ទូរទឹកកកចំនួន២គ្រឿង និងសម្ភារផ្សេងៗ​សរុប​ទឹកប្រាក់ចំនួន២ម៉ឺនដុល្លា៕

អត្ថបទ៖ វ៉ាន់ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម