សន្តិសុខសង្គម
សម្ភារៈមួយចំនួនធំ និងរោងចំបើង ត្រូវអគ្គិភ័យឆេះស្ទើរទាំងស្រុង
(ខេត្តស្វាយរៀង)៖ រោងដាក់ចំបើងមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុងខណៈដែលម្ចាស់រវល់ ដើរទិញអេតចាយ។ ករណីគ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១១:០០ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នៅភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីពលរដ្ឋនៅវេលាកើតហេតុខាងលើថា មានភ្លើងឆេះរោងចំបើងផ្ទះរបស់ ឈ្មោះ អ៊ុច យ៉ុន ភេទប្រុស អាយុ៥២ឆ្នាំរស់នៅភូមិឃុំខាងលើ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យមួយគ្រឿង និងមានការចូលរួមដោយកម្លាំងជំនាញស្រុក។

បើទោះបីសមត្ថកិច្ចខំដុតដៃដុតជើងជួយក្នុងការពន្លត់ក៏ដោយ ក៏ប៉ុន្តែមិនអាចជួយពន្លត់បានទាន់ពេលវេលានោះទេ ដោយសារអំណាចនៃអគ្គិ បានបណ្តាលឲ្យឆេះរោងចម្បើងអស់ស្ទើទាំងស្រុង។ តែជាសំណាងអគ្គិភ័យនេះ មិនបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ។
សមត្ថកិច្ច បានបញ្ជាក់ថា សម្ភារៈដែលខូចខាតទាំងអស់រួមមាន រោងចម្បើងមានទំហំ ៥×៣.៥០ម៉ែត្រ ចម្បើងឆេះអស់៣០០ដុំ ត្រាក់ទ័រ១ គ្រឿង ម៉ាស៊ីន សាំង៥សេស ១គ្រឿង ( ម៉ាស៊ីន បូមទឹក ជី៥បាវ ស្រូវ ៥បាវ និងថ្នាំបាញ់ស្រូវ១កេះ។
សូមបញ្ជាក់ថា ក្នុងមួយខែនេះ មានករណីអគ្គិភ័យ ឆាបឆេះផ្ទះពលរដ្ឋក្នុងស្រុកកំពង់រោ ទិ៍ មានចំនួន៣ ករណីមកហើយ។ អាជ្ញាធរ បានស្នើដល់ពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឱ្យបាន ខ្ពស់ ចំពោះអគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុ។ ដោយ:ភក្ដី




-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់