Connect with us

សន្តិសុខសង្គម

នគរបាលពន្លត់អគ្គិភ័យនៅភ្នំពេញ ត្រៀមកម្លាំងជិត ២០០នាក់ ដើម្បីជួយអន្តរាគមន៍ពេលមានអគ្គិភ័យកើតឡើង

បានផុស

នៅ

ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរ​បាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលថ្ងៃទី ១២ ខែមេសា លោកវរ:សេនីយ៍​ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រជុំកម្លាំង ស្តីពី ការផ្សព្វផ្សាយផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដល់លោកនាយរងការិយាល័យ-នាយផ្នែក នាយរងផ្នែក និងមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំកម្លាំង ដើម្បីអនុវត្តការងារឲ្យបានល្អ ធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងរៀបចំកម្លាំងឲ្យបានល្អ ដូចជា៖ ការស្លៀកពាក់ឯកសណ្ឋានការងារឲ្យបានត្រឹមត្រូវ កាត់សក់ខ្លី ជាពិសេសអនុវត្តឲ្យបាននូវសម្តី កាយវិការឲ្យបានសមរម្យ នៅពេលបំពេញតួនាទីភារកិច្ច។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានថ្លែងថា កម្លាំងជំនាញពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបែងចែកជាច្រើនគោលដៅ នៅទូទាំងរាជធានីភ្នំពេញ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលមានហេតុ ការណ៍គ្រោះអគ្គិភ័យ កើតឡើងដោយយថាហេតុណាមួយ។

ជាពិសេសទៅទៀតនោះ នគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបែងចែករថយន្តពន្លត់អគ្គិភ័យនៅគោលដៅតាមខណ្ឌទាំង ១៤ ដោយនៅក្នុងមួយខណ្ឌ ដោយមានរថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង  សម្រាប់ចេញជួយអន្តរាគមន៍បឋម ជាមុន។ ក្នុងករណី ដែលទីតាំងកើតហេតុខាងលើ មានស្ថានភាពឆេះខ្លាំង ត្រូវការជំនាញនោះ គឺកម្លាំងនឹងបញ្ចេញរថយន្តពន្លត់អគ្គិភ័យនៅការិយាល័យ  ក៏ដូចជាតាមបណ្តាលខណ្ឌទាំង ១៤ ចេញជួយអន្តរាគមន៍ផងដែរ។

ថ្លែងនៅក្នុងឱកាសនោះលោកវរសេនីឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ក៏បានផ្ដាំផ្ញើដល់កងកម្លាំងចំណុះការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលទាំងអស់គ្នា គឺ ៣កុំ ៣ការពារ ទាំងអស់គ្នា។

ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មុននឹងចាកចេញពីលំនៅដ្ឋានទៅកាន់ស្រុកកំណើត ឬក៏តំបន់កំសាន្តផ្សេងៗ សូមជួយបិទចរន្តអគ្គិសនី និងពិនិត្យមើលភ្លើងធូប ភ្លើងទៀនឲ្យបានត្រឹមត្រូវ។ ក្នុងករណីចាំបាច់ ប្រជាពលរដ្ឋអាចធ្វើការរាយការណ៍ ទៅកាន់លេខទូរស័ព្ទបន្ទាន់ 666 ឬក៏លេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈលេខ 097 73 333 55៕

អត្ថបទ៖ រ៉ាវុទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម