Connect with us

សន្តិសុខសង្គម

ឆ្លង​ចរន្តអគ្គិសនី​​ បង្កជាអគ្គិភ័យ​ឆាបឆេះផ្ទះ៣ខ្នង​នៅ​សង្កាត់​បឹងសាឡាង

បានផុស

នៅ

ផ្ទះចំនួន៣ល្វែង​ត្រូវបានអគ្គីភ័យ​ឆាបឆេះ​ជាបន្តបន្ទាប់​ ខណៈពេលឆ្លងចរន្តអគ្គីសនី​ ពីបង្គោលភ្លើង​ ដែល​ស្ថិតនៅជាប់នោះ​។
​ហេតុការណ៍​នេះបង្កឱ្យមានការ​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​ប្រមាណ​ ៩ និង៤០នាទី​ព្រឹកថ្ងៃទី ១៣​ ខែមេសា ឆ្នាំ២០២២ នៅចំណុច តាមផ្លូវបេតុង លេខ ២៤៧ភូមិ ទី១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមព័ត៌មានបានឱ្យដឹងថា​ នៅ​មុនពេល​កើតហេតុ​ មានការឆ្លងចរន្ត​ផ្ទុះស្សេខ្សែភ្លើង​ ចេញពីបង្គោល​ភ្លើង​ ដែលនៅស្ថិតនៅមុខ​ផ្ទះខាងលើហើយ​អណ្តាតភ្លើង​ បានឆេះរាលដាល​ទៅផ្ទះលេខ​ ៥៤​ដែល​មាន​ម្ចាស់ឈ្មោះ អ៊ុន គ្រុយ ភេទស្រី ​អាយុ៧៨ឆ្នាំ​ ហើយ​បានឆេះរាលដាល​ទៅផ្ទះ​ ២ល្វែងទៀត​ដែល​ធ្វើពីថ្មក្រោមឈើលើ​។

តាមនគរបាល​ការិយាល័យបង្ការពន្លត់អគ្គីភ័យ​ និងសង្គ្រោះ​ នៃស្នងការនគរបាល​រាជធានីភ្នំពេញ ​​បាន​ឱ្យ​ដឹងថា​ នៅក្នុងហេតុការណ៍​ រថយន្តពន្លត់អគ្គីភ័យ​ចំនួន ២៤​គ្រឿង​ទៅអន្តរាគមន៍​ បាញ់ពន្លត់​ ហើយភ្លើង​បានរលត់ទៅវិញ​នៅវេលាម៉ោងប្រមាណ១១ និង១០នាទីព្រឹកថ្ងៃដដែល។

​តាមនគរបាលបានឱ្យដឹងទៀតថា​ ផ្ទះចំនួន៣ល្វែងស្នើរគ្រួសារ​ ត្រូវភ្លើងឆេះ​រងការខូចខាត​ ដែល​អគ្គីភ័យ​នេះបណ្តាលមកពីផ្ទុះស្សេខ្សែភ្លើង​ ចេញពីបង្គោលភ្លើង​ ដែលស្ថិតនៅ​ពីមុខ​ ផ្ទះខាង​លើ​ហើយ បានឆេះរាលដាលយ៉ាងឆាបរហ័ស​។​ទោះបីជាយ៉ាងណា ​ពុំបណ្តាលបណ្តាលឱ្យ​​មនុស្សរង​របួសឡើយ​៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម