Connect with us

សន្តិសុខសង្គម

អុជធូបទៀន លើរានទេវតា រាលឆេះទាំងផ្ទះអស់ ខណៈពេលទៅលេងផ្ទះកូន

បានផុស

នៅ

ផ្ទះឈើមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះស្ទើរគ្មានសល់ ខណៈដែលម្ចាស់ផ្ទះបានដុតធូបទៀន ដើម្បីទទួលទេវតាឆ្នាំថ្មី ហើយបានធ្វើដំណើរទៅលេងផ្ទះកូន។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង ៨ និង ៥០ នាទី ព្រឹក ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២២ នៅ​ចំណុច​ភូមិ​ដើម​ដូង ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដោយមាន​ករណី​អគ្គិភ័យ បណ្ដាលឱ្យ​ឆេះ​ផ្ទះ​ឈើ មួយ​ខ្នង ទំហំ​៥x៦​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទះ​ឈើ​តម្កល់​នេះ​ជា​របស់​ម្ចាស់ផ្ទះ​ឈ្មោះ ឈួន ឈឿ ភេទ​ប្រុស អាយុ ៧៧ ឆ្នាំ ​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​។ ការឆាបឆេះ​នេះ គឺ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ទាំងស្រុង រួម​ជាមួយនិង​ប្រាក់​ដុល្លា​រ ៦០០​ ដុល្លារ ប្រាក់​ខ្មែរ ចំនួន ១​ លាន​រៀល និង​សម្ភារៈនៅលើផ្ទះ​មួយចំនួនទៀត​។ មូលហេតុ​គឺ​បណ្តាលមកពី​ឆេះ​ធូប ទៀន លើរាន​ទេវតា ហើយ ម្ចាស់ផ្ទះ​រវល់​ទៅលេង​ផ្ទះ​កូន​។ បញ្ហា​ដោយសារ​ការធ្វេសប្រហែស​នេះ ត្រូវបាន​កម្លាំង​អធិការដ្ឋាន ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ទៅលើផ្ទះ​អ្នកដទៃ​បាន​ទាន់ពេលវេលា​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម