សន្តិសុខសង្គម
ផ្ទះ ១ ខ្នង ត្រូវអគ្គិភ័យឆេះខ្ទេច នៅមិនទាន់ដឹងមូលហេតុ
លំនៅឋានប្រជាពលរដ្ឋមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង ខណៈដែលម្ចាស់កំពុងលង់លក់ក្នុងដំណេក ដែលក្នុងនោះទ្រព្យសម្បត្តិក៏ត្រូវបានឆេះខ្ទេចខ្ទី ក្នុងទំហំទឹកប្រាក់ជាង ៧ លានរៀល។ ករណីដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១០ យប់ នៅចំណុចក្រុមទី ៣ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
នៅក្នុងករណីអគ្គិភ័យនេះដែរ បានបំផ្លាញផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុង ដែលមានទំហំ៤មx៥ម ធ្វើពីឈើ ប្រក់ស័ង្កសី របស់ជនរងគ្រោះឈ្មោះ វ៉ៃ សាវៀង ភេទស្រី អាយុ ៥៨ ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។ សម្ភារៈដែលខូចខាតរួមមាន ស្រូវចំនួន ១០ ការុង អង្ករ១ ការុង គ្រែ ២ ធ្យូង១០ ការុង កង់ម៉ីគីថ្មី ២ គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន ប៉ុន្តែមិនបណ្តាលឱ្យរងរបួសដល់មនុស្សទេ សរុបជាទឹកប្រាក់អស់ប្រហែល ជាង ៧,០០០,០០០ លានរៀល(ប្រាំពីរលានរៀល ) ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដោយសាររកមូលហេតុមិនទាន់ឃើញ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ