សន្តិសុខសង្គម
ស្ដ្រីម្នាក់ស្លាប់នៅពំនូកចំបើង សង្ស័យករណីប្រចណ្ឌ ខឹងសម្លាប់ចោល
ឃាតកម្មមួយបានកើតឡើង សង្ស័យប្តីជាអ្នកសម្លាប់ហើយរត់គេចខ្លួន ហេតុការណ៍នេះបានកើតនៅក្បែរខ្ទមចាំស្រែ ដែលប្រពន្ធមកនៅជាមួយឪពុក ត្រៀមធ្វើដំណើរទៅធ្វើការប្រទេសថៃ។
តាមសមត្ថកិច្ចនគរបាលស្រុកថ្មពួក បានឲ្យដឹងថា កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២២ ចន្លោះវេលាម៉ោង ២ ទៅ ៣ ទៀបភ្លឺ មានករណីឃាតកម្មមួយបានកើតឡើង នៅខ្ទមស្រែត្រង់ចំណុចថ្នល់ភ្លោះ ស្ថិតនៅភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បង្កឡើងដោយ ឈ្មោះ ឈាក់ ដោះ អាយុ ៣២ ឆ្នាំ ត្រូវជាប្តី បានប្រើអំពើហិង្សាវាយទៅលើប្រពន្ធឈ្មោះ យង់ ទី អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិព្រីងកោង ឃុំបុស្បូវ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ប្រពន្ធជាជនរងគ្រោះ បានមកស្នាក់នៅខ្ទមចាំស្រែ របស់ឪពុកឈ្មោះ យ័ន យង់ អាយុ ៥១ ឆ្នាំ នៅចំណុចកន្លែងកើតហេតុខាងលើ ដើម្បីបម្រុងទៅធ្វើការនៅប្រទេសថៃ លុះដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១៥ នាទី ទើបឪពុកត្រឡប់មកពីក្នុងភូមិក្បាលទន្សោងវិញ ស្រាប់តែឃើញកូនស្រីស្លាប់នៅខាងកើតខ្ទមស្រែ លើពំនូកចំបើងតែម្តង ឯកូនប្រសាជាជនសង្ស័យ បានរត់គេចខ្លួនបាត់។

ក្នុងករណីនេះ សមត្ថកិច្ចក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងបាន បង្កើតគណកម្មការត្រួតពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព បានចុះស្រាវជ្រាវស៊ើបអង្កេតបឋមដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកជនសង្ស័យបន្ត។ ក្នុងករណីនេះសមត្ថកិច្ចសន្និដ្ឋានមកពីភ្លើងប្រចណ្ឌ។
សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ចំពោះជនសង្ស័យជាប្តីមិនអាចគេចផុតពីសំណាញ់ច្បាប់ឡើយ ដោយសមត្ថកិច្ចនគរបាលកំពុងតែតាមមិនយូរប៉ុន្មានម៉ោងទៀតទេនឹងចាប់បានហើយ៕
អត្ថបទ៖ ពៅ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ