សន្តិសុខសង្គម
ធ្វេសប្រហែសបន្ដិច ឆេះតូបលក់អីវ៉ាន់អស់ ២៨ លានរៀល
អគ្គិភ័យឆាបឆេះរោងលក់អីវ៉ាន់ចាប់ហួយ ១ កន្លែង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈយ៉ាងច្រើន នៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ នេះ នៅវេលាម៉ោង ០៩ និង ០៤ នាទីព្រឹក នៅចំណុចក្រុមទី ០៧ ភូមិរាមគន់ ឃុំគារស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ទ្រព្យសម្បត្តិដែលត្រូវបានខូចខាតក្នុងករណីខាងលើនេះមានដូចជា ម៉ូតូ ៣គ្រឿង និងសម្ភារៈលក់ដូរមួយចំនួន(អីវ៉ាន់ចាប់ហួយ)សរុបគិតជាទឹកប្រាក់អស់ចំនួន២៨,០០០,០០០(ម្ភៃប្រាំបីលានរៀលគត់) ដែលមានម្ចាស់ផ្ទះ ឈ្មោះ អ៊ាង សុផន អាយុ ៦៦ ឆ្នាំ រស់នៅភូមិឃុំ។

សមត្ថកិច្ចបន្តថា មូលហេតុនៃការឆេះនេះ គឺបណ្តាលមកពីម្ចាស់តូបយកសាំងទៅផ្ទេរដាក់ដបនៅក្បែរចង្ក្រានមានភ្លើងទើបបណ្ដាលឲ្យឆាបឆេះបែបនេះតែម្តង។ សមត្ថកិច្ចថា ក្នុងករណីនេះសមត្ថកិច្ចបានចេញរថយន្តអគ្គិភ័យមួយគ្រឿងប្រើប្រាស់អស់ទឹក ១ ឡាន និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ ៧ បំពង់រលត់ទាំងស្រុង៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ