សន្តិសុខសង្គម
បុរសវ័យ ៤៥ ឆ្នាំម្នាក់ ចង.ក សម្លាប់ខ្លួន ព្រោះតែវិបត្តិស្នេហា
បុរសវ័យជាង ៤០ ឆ្នាំម្នាក់ សម្រេចចិត្តធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួន ដោយសារតែមានវិបត្តិរឿងស្នេហា បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។

ការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៤ និង ៣០ នាទី ទៀបភ្លឺ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ នៅចំណុចក្រុមទី ៦ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយសារតែក្រុមគ្រួសារបានប្រទះឃើញបុរសរូបនេះចង.ក សម្លាប់ខ្លួននៅកណ្តាលផ្ទះតែម្តង។ ជនរងគ្រោះមាន ឈ្មោះ សុន ម៉ឹង ហៅ ណោក ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរជាកម្មករឃ្វាលគោ។


បើតាមការអះអាងពីសាច់ញាតិបានបញ្ជាក់ថា ជនរងគ្រោះមានវិបត្តិផ្លូវ គឺខូចចិត្តរឿងស្នេហា ទើបឈានដល់ការធ្វើអត្តឃាតបែបនេះ។ នៅពេលនោះដែរ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ ព្រមទាំងបានអះអាងថា គេពិតជាបានចង.ក សម្លាប់ខ្លួនប្រាកដមែន ដោយបច្ចុប្បន្នសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត