Connect with us

សន្តិសុខសង្គម

ពលរដ្ឋ៖ ល្បែងស៊ីសងយីហោ V88ឬM9 និង 168 ដំណើរការរលូនក្នុងខណ្ឌឬស្សីកែវ

បានផុស

នៅ

ភ្នំពេញ ៖  ពលរដ្ឋបានរាយការណ៍ថា មានល្បែងស៊ីសងយីហោ  V88 ឬហៅថា M9  និង 168 ដែលមានទីតាំងនៅជិតផ្សារតូច  សង្កាត់ទួលសង្កែ  ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ  បើកលេងយ៉ាងរលូនមិនឃើញមានអាជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបឡើយ ហើយថែមទាំងមានមនុស្សចូលលេងយ៉ាងច្រើនកុះករទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបានបង្ហើបទៀតថា  ទីតាំងខាងលើបើកទទួលអ្នកញៀនល្បែងចូលលេងជារៀងរាល់ថ្ងៃ  ជាពិសេសថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៥ល្ងាច  មានមនុស្សចូលលេងច្រើន។ លើសពីនេះទៀត អ្នកលេងល្បែងទាំងនោះ បានស្រែកឡូឡា នៅពេលយប់ ក្រោយចេញពីកន្លែងលេង ដែលបង្កការរំខានដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាង។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋបានស្នើដល់ លោក ឯក  ឃុនដឿន  អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ មេត្តាចុះពិនិត្យមើលទីតាំងល្បែងស៊ីសងខាងលើនេះ  ដើម្បីអនុវត្តតាមគោលនយោបាយភូមិ ឃុំ  មានសុវត្តិភាព៕

សូមបញ្ជាក់ថា  កន្លងមកលោក  ឃួង  ស្រេង  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបញ្ជាឲ្យអាជ្ញាធរទាំង១៤ខណ្ឌ  បង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ។ ពលរដ្ឋលើកឡើងថា បើនៅបន្តឲ្យបើកទីតាំងលេងល្បែងបែបនេះ អាចបង្កឲ្យមានបទល្មើស  លួច  ឆក់  ប្លន់  កើតមានឡើជារៀងរាល់ថ្ងៃ  ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ និងភ័យខ្លាច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម