Connect with us

សន្តិសុខសង្គម

ផ្ទះ​កាត់ដេរ​មួយ​កន្លែង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ បង្ក​ការ​ភ្ញាក់ផ្អើល

បានផុស

នៅ

​ភ្នំពេញ​ ៖ ផ្ទះ​កាត់ដេរ​យីហោ បញ្ញា​កាត់ដេរ​ត្រូវ​បាន​អគ្គិភ័យ​ឆាប់​ឆេះ​បង្ក​ជា​ផ្សែង​ខ្មួរ​ខ្មាញ់​បណ្ដាល​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ នាំគ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​ជួយ​បាញ់​ព​ន្លត់​តែ​មិនអាច​គ្រប់គ្រង​បាន រួច​សមត្ថកិច្ច​ចេញ​រថយន្ត​ជួយ​អន្តរាគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​អគ្គិភ័យ​នេះ ​កើតហេតុ​នៅ​វេលា​ម៉ោង​១០ និង​៤០ នាទី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២២ ស្ថិតនៅ​ផ្ទះ​លេខ​១៧២ យីហោ​កាត់ដេរ​សម្លៀកបំពាក់​បុរស តាម​បណ្ដោយ​ផ្លូវ​លេខ​៦៣ កែង​ផ្លូវ​លេខ​២៧៨ ភូមិ​០៤ សង្កាត់ បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​កើតហេតុ​មានឈ្មោះ សាត សុខា​រ័ត្ន ភេទ​ស្រី អាយុ​៣៨ ឆ្នាំ មុខរបរ​កាត់ដេរ ស្នាក់​ន​ផ្ទះ​លេខ​១៧២ យីហោ​កាត់ដេរ​សម្លៀកបំពាក់​បុរស តាម​បណ្ដោយ​ផ្លូវ​លេខ​៦៣ កែង​ផ្លូវ​លេខ​២៧៨ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក៏ដូចជា​បុគ្គលិក​កាត់ដេរ​បាន​ប្រាប់អោយដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ផ្សេង​ហ៊ុយ និង​លឺ​សម្លេង​ផ្ទុះ​ចេញពី​បន្ទប់​ឃ្លាំង​ខាងក្រោយ​ដែល​ជា​ឃ្លាំង​សម្រាប់​ស្តុក​អីវ៉ាន់ មានដូចជា​អំបោះ​ស ក្រណាត់ និង​សម្ភារៈ​ផ្សេងៗ​ទៀត​។ ភ្លាមៗ​នោះ​ដែល​ដោយសារ​តែមាន​ផ្សែង​ហ៊ុយ​ខ្លាំង​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នាំគ្នារ​ត់រក​បំពង់​ពន្លត់អគ្គីភ័យ​ដើម្បី​បាញ់​ពន្លត់​ដោយសារតែ​គ្រប់​គ្រង់​មិនបាន​ក៏បាន​រាយ​ការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​និង​បាន​ទំនាក់ទំនង​ទៅ​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ដើម្បី​ជួយសង្គ្រោះ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ដោយសារតែ​បន្ទប់​ដែល​មាន​អណ្ដាតភ្លើង​ជា​បន្ទប់​បិទ​ជិត​ដូច្នោះ​កម្លាំង​ជួយសង្គ្រោះ​បាន​វ៉ៃ​កំទេច​បង្អួច​កញ្ចក់ និង​ជញ្ជាំង ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញចូល​ងាយស្រួល​ក្នុង​ការ​ជួយសង្គ្រោះ ព្រោះតែ​ផ្សែង​ខ្លាំង​ខ្វះ​អ៊ុក​ស៊ី​សែន​បាន​ធ្វើ​ឲ្យ​មន្ត្រី​ពន្លត់​អគ្គិភ័យ​ម្នាក់​ដួលសន្លប់​ត្រូវបាន​គេ​ជួយសង្គ្រោះ ហើយ​ហេតុការណ៍​នោះ​ដែល​គេ​ឃើញ​បុគ្គលិក​និង​កម្មករ​ម្ចាស់​ទីតាំង​បាននាំគ្នា​លើ​ជញ្ជូន​សាច់​ក្រណាត់​ជាច្រើន​កី ចេញពី​កន្លែងកើតហេតុ​ដើម្បី​ងាយ​ក្នុង​បាញ់​ពន្លត់ ជួយ​បាញ់​ទឹក​ពន្លត់។

នគរបាល​ជំនាញ​បាន​ឲ្យ​ដឹង​ថា រថយន្ត​មកដល់​ទីតាំង​ហើយ​ហេតុ​ចំនួន​០៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១៧​គ្រឿង​ ទើប​បាញ់​ពន្លត់​រលត់​ជា​ស្ថាពរ ហើយ​ទីតាំង​កើតជា​ហេតុ​ជា​ប្រភេទ​សំណង់​ថ្ម​ប្រក់​ស័ង្កសី ទំហំ​៣,៥ ម៉ែត្រ​គុណ​នឹង ១៨​ម៉ែត្រ ។ ចំពោះ​មូលដ្ឋាន​ជំនាញ​បាន​បញ្ជាក់ថា បណ្ដាលមកពី​ឆ្លង​អគ្គិសនី​៕​

អត្ថបទ​ ៖ កុ​ម្ភះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រសួងសុខាភិបាលដាក់ចេញវិធានការការពារនិងរក្សាសុខភាពក្នុងឱកាសបុណ្យចូលឆ្នាំចិននិងវៀតណាម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ ថា នឹងជួបពូទីនឆាប់ៗ ចំណែក ភាគីអ៊ុយក្រែនឯណោះ ក៏ត្រៀមខ្លួនចរចាហើយដែរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៦មករា

ព័ត៌មានជាតិ១០ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម