Connect with us

សន្តិសុខសង្គម

រថយន្តលុចស៊ីស បុកម៉ូតូវ៉េវបណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់០២នាក់ នៅស្រុកប្រាសាទបាគង

បានផុស

នៅ

សៀមរាប៖ រថយន្តម៉ាក​ Luxus RX300 បោះពួយក្នុងល្បឿនលឿនបុកម៉ូតូវ៉េវក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឱ្យអ្នកបើកបរម៉ូតូ ០១ នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗ និងរបួសធ្ងន់ចំនួន ០២ នាក់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ ត្រង់ចំណុចភូមិគោកត្នោត ឃុំកណ្ដែក ​ស្រុកប្រាសាទបាគង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា​ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក Luxus RX300 ពណ៌ស ផ្លាកលេខ សៀមរាប 2C-5517 បុកជាមួយម៉ូតូម៉ាក Wav 100 ពណ៌ខ្មៅ ផ្លាកលេខសៀមរាប 1L-9061 ក្នុងទិសដៅច្រាសគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូ ០១ នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗនិងរបួសធ្ងន់ចំនួន ០២ នាក់ជនរងគ្រោះ មានឈ្មោះ សួន ផើយ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។

លោកអធិការនគរបាលស្រុកបាគង បន្ថែមថា មូលហេតុដែលបង្កឱ្យមានករណីគ្រោះចរាចរណ៍នេះ គឺបណ្តាលមកពីរថយន្តបើកបរក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំ។ សរុបការខូចខាត ស្លាប់មនុស្សចំនួន ០១ នាក់ របួសធ្ងន់ចំនួន ០២ នាក់ (ស្រី ១ នាក់ និងក្មេងប្រុស ១ នាក់).ខូចម៉ូតូចំនួន ០១ គ្រឿង ខូចរថយន្តចំនួន ០១ គ្រឿង។

លោកបញ្ជាក់ថា ក្រោយកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានឃាត់រថយន្ត និងម្ចាស់រថយន្តយកទៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមវិធី៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៧ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម