Connect with us

សន្តិសុខសង្គម

ឃាត់ពលករឆ្លងដែនខុសច្បាប់ទៅថៃរាល់ថ្ងៃ ខណៈមេខ្យល់មិនដឹងនៅទីណា

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ច ជាពិសេសនគរបាលការពារព្រំដែនគោក តែងបង្រ្កាបបានពលករបម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃ ខណៈមេខ្យល់ដែលនាំពលករឆ្លងដែននោះ មិនដឹងនៅទីណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៥ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៥ ទាបភ្លឺ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យធ្វើការទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ មានចំនួន ១៣នាក់ (ស្រី៥នាក់) ត្រង់ចំនុចភូមិក្បាលស្ពាន និងភូមិក្បាល់ទំនុបស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបង្រ្កាបបានពលករជិត១០០នាក់ នៅថ្ងៃទី២៤ ខែមេសា ដោយពុំមានមេខ្យល់ក្នុងនោះឡើយ។

នគរបាលបានឱ្យដឹងថា ពលករដែលលួចឆ្លងដែនខុសច្បាប់ខាងលើមានទីលំនៅក្នុងខេត្តព្រៃវែង បន្ទាប់ពីធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច បានឱ្យពួកគាត់រង់ចាំនៅទីបញ្ជាការប៉ុស្តិ៍ ដេីម្បីប្រគល់ជូនផ្នែកជំនាញនៅអធិការនគរបាលស្រុកម៉ាឡៃ ចាត់ការបន្តតាមនីតិវិធីច្បាប់។

សូមបញ្ជក់ថា យោងតាមការរៀបរាប់របស់ពលករដែលសមត្ថកិច្ចចាប់កន្លងមក ការចេញទៅថៃគឺតាមរយៈមេខ្យល់ដោយត្រូវចំណាយលុយឱ្យមេខ្យល់ក្នុងមួយនាក់ពី ៥ ០០០ បាត ដោយការទាក់ទងមេខ្យល់តាមទូរស័ព្ទ។

ទាក់ទងទៅនឹងបញ្ហាមេខ្យល់នេះ បើតាមមន្រ្តីនគរបាលការពារព្រំដែនបាននិយាយថា ពលករដែលបង្រ្កាបបានគឺមិនដែលស្គាល់មេខ្យល់ទេ គឺគ្រាន់តែដឹងថាធ្វើដំណើរតាមរថយន្តហើយគេទម្លាក់ឱ្យចុះដើរឆ្លងដែនតែម្តង ដែលធ្វើឱ្យសមត្ថកិច្ចមិនអាចរកមេខ្យល់ឃើញ៕

អត្ថបទ៖ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ២ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

សុគា គីមលាង
ជីវិតកម្សាន្ដ៣ ម៉ោង មុន

សុគា គីមលាង រំភើបចិត្ត ព្រោះកុនសម្តែងលើកដំបូងរបស់ខ្លួន ត្រៀមចាក់បញ្ចាំងក្នុងពិពរណ៍ភាពយន្ត នៅហុងកុង

Sokha Hotels

ព័ត៌មានពេញនិយម