សន្តិសុខសង្គម
ឃាត់ខ្លួនពលករខ្មែរ ក្រោយសង្ក្រាន្ត ១ សប្តាហ៍ បានជាង ៥០០ នាក់
តែក្នុងរយៈពេល ១ សប្តាហ៍ប៉ុណ្ណោះ ក្រោយពីសង្ក្រាន្តឆ្នាំថ្មីត្រូវបានបញ្ចប់ អាជ្ញាធរថៃឃាត់ខ្លួនពលករខ្មែរបានជាង ៥០០ នាក់ ខណៈដែលពួកគេលបឆ្លងដែនទៅរកការងារធ្វើនៅក្នុងប្រទេសថៃវិញ។

យោងតាមរបាយការណ៍របស់ភាគីថៃក្នុងខេត្តស្រះកែវបានបញ្ជាក់ថា ក្រោយពីពិធីបុណ្យចូលឆ្នាំត្រូវបានបញ្ចប់ គឺពលករខ្មែរចាប់ផ្តើមសម្រុកចូលទៅរកការអារធ្វើយ៉ាងពពាក់ពពូន ស្ទើរគ្រប់ច្រកល្ហក តាមបណ្តោយព្រំដែនកម្ពុជា-ថៃ លើទឹកដីខេត្តស្រះកែវ ដែលសុទ្ធសឹងគ្មានច្បាប់អនុញ្ញាត ។ បន្ទាប់ពីទទួលបានបទបញ្ជាពីអភិបាលខេត្តស្រះកែវ ដែលបានបញ្ជាឲ្យកម្លាំងដែលឈរជើង ពង្រឹងលើកិច្ចការពារព្រំដែនរួចមក ទាំងកម្លាំងកងរយលេខ ១១១ និងកម្លាំងការពារព្រំដែនលេខ ១២ – ១៣ បានចេញល្បាតត្រួតពិនិត្យ ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បីទប់ស្កាត់ការវិលត្រឡប់របស់ពលករខ្មែរដែលលបចូលដោយខុសច្បាប់។

ជាក់ស្តែង តែក្នុង ១ ថ្ងៃ គឺថ្ងៃទី ១៦ មេសា ក្រោយសង្ក្រាន្តឆ្នាំថ្មី ទាហានឈុតខ្មៅថៃបានឃាត់ខ្លួនពលករខ្មែរ បានជាង ១០០ នាក់ លុះចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែមេសា កន្លងទៅនេះ ទាហានថៃឃាត់ពលករខ្មែរបន្ថែមទៀត រហូតបានជាង ៥០០ នាក់ នេះបើគិតត្រឹមរយៈពេលតែ ១ សប្តាហ៍ ប៉ុណ្ណោះ។


បើតាមចម្លើយរបស់ពួកគេគឺភាកច្រើន ពលករខ្មែរតែងតែសំងំនៅចំណុច ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយឆ្លងចូលទឹកដីថៃត្រង់ចំណុច ព្រំប្រទល់ស្រុកអារញ្ញប្រាថេត និងស្រុកខ្លងហាត រីឯមួយចំនួនទៀត លបឆ្លងតាមច្រករបៀងក្នុងទឹកដីខេត្តស្រះកែវដូចគ្នា។ ដែលបច្ចុប្បន្នអាជ្ញាធរថៃនៅតែបន្តទប់ស្កាត់យ៉ាងតឹងរឹងទៅលើការលបឆ្លងដែនខុសច្បាប់ជាប្រចាំ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍៣ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថាក់ស៊ីនដែលកំពុងឡើងប្រជាប្រិយភាពត្រូវហាមចូលកម្ពុជានិងទៅកាន់វៀតណាម